ភ្នំពេញ៖នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៦ វេលាម៉ោង ៨និង៣០នាទី នាសាលប្រជុំសាលាខណ្ឌព្រែកព្នៅ មានបើកកិច្ចប្រជុំសាមញ្ញលើកទី២៤ របស់ក្រុមប្រឹក្សាខណ្ឌព្រែកព្នៅ អាណត្តិទី២ ក្រោមអធិបតីភាពលោក ម៉ៅ បូរ៉ា ប្រធានក្រុមប្រឹក្សាខណ្ឌព្រែកព្នៅហើយកិច្ចប្រជុំនេះមានវត្តមានចូលរួមពី លោកស្រី សួន ចាន់ណារី អភិបាលរងខណ្ឌ តំណាងលោក សុខ សម្បត្តិ អភិបាលខណ្ឌ លោកអភិបាលរងខណ្ឌ ព្រមទាំងមានការចូលរួមពី លោក-លោកស្រី សមាជិកក្រុមប្រឹក្សាខណ្ឌ គណៈនាយករដ្ឋបាល លោក-លោកស្រី ប្រធាន-អនុ.ប្រធានការិយាល័យ.ចំណុះជំនាញជុំវិញខណ្ឌ លោក-លោកស្រី ចៅសង្កាត់ទាំង៥ លោកអធិការរងនគរបាលខណ្ឌ លោកមេបញ្ជាការរងកងរាជអាវុធហត្ថខណ្ឌ និងមន្ត្រីសាលាខណ្ឌសរុប ៦០នាក់ផងដែរ ។
អង្គប្រជុំដំណើរការរបៀបវារៈ ៖ ១- ពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី២៣ អណត្តិទី២ របស់ក្រុមប្រឹក្សាខណ្ឌព្រែកព្នៅ កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៦ /២- ពិនិត្យ និងអនុម័ត សេចក្តីព្រាងរបាយការណ៍ប្រចាំខែឧសភា ឆ្នាំ២០១៦ របស់រដ្ឋបាលខណ្ឌព្រែកព្នៅ /៣- ពិនិត្យ និងអនុម័តស្តីពីការបែងចែកប្រាក់រង្វាន់ និងយន្តការរបស់ការិយាល័យ. ច្រកចេញចូលតែមួយ និង- បញ្ហាផ្សេងៗ ។
ក្រោយពី លោកនាយករដ្ឋបាលបានអាននូវរបាយការណ៍ស្ដីពីសកម្មភាព អនុវត្តន៍ការងារ របស់រដ្ឋបាលខណ្ឌសង្កាត់រយៈពេល១ខែកន្លងមកនិងផែនការដែលត្រូវអនុវត្តន៍ បន្តនាពេលខាងមុខរួចមក មានមតិសំណេះសំណាលទៅកាន់កិច្ចប្រជុំនាឱកាសនោះដែរលោក ម៉ៅ បូរ៉ា ប្រធានក្រុមប្រឹក្សាខណ្ឌព្រែកព្នៅស្នើដល់ចៅសង្កាត់និងក្រុមប្រឹក្សាសង្កាត់ត្រូវសហការ និងប៉ុស្តិ៍នគរបាលមេភូមិត្រូវបន្រការគ្រប់គ្រងលើស្ថិតិ ជនអន្តោប្រវេសន៍ឲ្យបាននិងទប់ស្កាត់បង្ក្រាបនូវសកម្មភាពអសកម្ម ទាំងឡាយរបស់ជនទាំងនោះដើម្បីឲ្យមានសន្តិសុខនិងអនុវត្តន៍តាមច្បាប់ នៃព្រះរាជាណាចក្រកម្ពុជានិង បានជម្រុញដល់សមត្ថកិច្ច អាជ្ញាធរមូលដ្ឋាន ត្រូវយកចិត្តទុកដាក់លើការ ការពារ សន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ ការបង្ក្រាបបទល្មើសគ្រប់ប្រភេទឲ្យបានទាន់ពេលវេលា មានផែនការមានការដាក់វេនប្រចាំការរវាង កងកម្លាំងប្រជាការពារ សង្កាត់ ភូមិ សហការជាមួយប៉ុស្តិ៍នគរបាល ក្រុមប្រឹក្សាសង្កាត់ដើម្បីបង្ការបង្ក្រាបនូវបាតុភាពដែលបង្កឡើងដោយ ក្រុម ក្មេងទំនើងនិងបទល្មើសផ្សេងៗ ក្រុមប្រមូលផ្ដុំ អាវខ្មៅរបស់ក្រុមបក្សឬសង្គមស៊ីវិល ទាមទារឲ្យដោះលែងសកម្មជនអង្គការ និងជនល្មើស និងព្រមទាំងបាតុភាពជាយថាហេតុដែលកើតមាន ផ្ដល់ព័ត៌មានតាមរយៈអាយកូម លើកិច្ចប្រតិបត្តិការជារៀងរាល់ថ្ងៃ ស្រាវជ្រាវស្វែងរកមុខសញ្ញាគ្រឿងញៀន បង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទ ឲ្យខានតែបាន ហើយត្រូវរៀបចំក្រុមការងារ ចុះធ្វើការឆែកឆេរអាវុធ ជាតិផ្ទុះ ច្បាប់ចរាចរណ៍ផ្លូវគោក គ្រឿងស្រវឹង ដើម្បីពង្រឹង និងកាត់បន្ថយ អសន្តិសុខនៅមូលដ្ឋាន
បន្ទាប់មក លោកស្រី សួន ចាន់ណារី អភិបាលរងខណ្ឌ តំណាងលោក សុខ សម្បត្តិ អភិបាលខណ្ឌក៏បានលើកឡើងបន្ថែមទៀតដែរថា៖ត្រូវចុះធ្វើ រដ្ឋបាលចំហរនៅគ្រប់ មូលដ្ឋានដើម្បីងាយស្រួលក្នុងការក្ដាប់មុខសញ្ញា និងគ្រប់គ្រងស្ថិតិប្រជាពលរដ្ឋបានត្រឹមត្រូវ ចំពោះប្រជាពលរដ្ឋដែលខ្វះខាតទឹកប្រើប្រាស់ត្រូវស្រង់ស្ថិតិ ឲ្យបានច្បាស់ផ្ញើមកកាន់សាលាសង្កាត់ដើម្បី ស្វែងរកសប្បុរសជនចូលរួមដោះស្រាយជូននពួកគាត់ឲ្យបានទាន់ពេលវេលា ៕ -