ភ្នំពេញ៖អនុវត្តន៍តាមវេនប្រចាំបញ្ជានៅយប់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៦ របស់រដ្ឋបាលខណ្ឌព្រែកព្នៅ គឺលោក ចាន់ គន្ថេត នាយករដ្ឋបាលខណ្ឌ ជាប្រធានក្រុមវេន បានដឹកនាំកម្លាំងចម្រុះរបស់គណ:បញ្ជាការឯកភាពខណ្ឌ ចុះសហការរៀបចំសណ្តាប់ធ្នាប់ ចរាចរណ៍នៅត្រង់ចំណុចយឿត្រីព្រែកព្នៅ ក្នុងភូមិពោធិមង្គល សង្កាត់ព្រែកព្នៅ ដើម្បីជួយសម្រួលឲ្យក្រុមហ៊ុនចិនសៀងហៃ ធ្វើសកម្មភាពជីកកាយស្ថាបនាផ្លូវជាតិលេខ៥ ឲ្យបានឆាប់រហ័សតាមការគ្រោងទុក ៕