កុមារ​សរុប​ចំនួន​៣១៤​នា​ក់ទទ​យលបាន​ម្សៅ​បំប៉ន​សុខភាព​កាកបាទក្រហមកម្ពុជា​ខ​ណ្ឌ​ព្រែក​ព្នៅ​

28-May-2016 | ដោយ មែន កំសត់


​ភ្នំពេញ​៖ ​នា​ថ្ងៃទី​២៦ ខែឧសភា ឆ្នាំ​២០១៦ វេលា​ម៉ោង​១៤​និង​៣០​នាទី​រសៀល អនុសាខា​កាកបាទក្រហមកម្ពុជា​ខ​ណ្ឌ​ព្រែក​ព្នៅ​បាន​សហការ​ជាមួយ​សាខា​កាកបាទក្រហមកម្ពុជា​រាជធានី​ភ្នំពេញ​ក្នុង​ពិធី​ផ្តល់​ម្សៅ​បំប៉ន​សុខភាព​ដែលជា​មូលនិធិ​ខ្មែរ​អភិវឌ្ឍន៍​របស់​សម្តេច​អគ្គ​មហា​ធម្ម​ពោធិ​សាល ជា ស៊ីម ក្រោម​អធិបតីភាព លោកជំទាវ ឡោក ខេង អនុប្រធាន​សាខា​កាកបាទក្រហមកម្ពុជា​រាជធានី​ភ្នំពេញ នៅ​វត្ត​សំរោង​កណ្តាល ភូមិ​សំរោង​កណ្តាល សង្កាត់​សំរោង ខណ្ឌ​ព្រែក​ព្នៅ​។​

​ក្នុងឱកាស​នោះ​ផងដែរ លោកជំទាវ​បាន​មានមតិ​សំណេះសំណាល​និង​ប្រាប់​ពី​របៀប​ឆុង​ម្សៅ​បំប៉ន​សុខភាព​សម្រាប់​កុមារ​ជូន​ដល់​អាណាព្យាបាល​របស់​កុមារ​សរុប​ចំនួន​៣១៤​នាក់ ដែល​កុមារ​ម្នាក់ៗ​ទទួលបាន​ម្សៅ​បំប៉ន​សុខភាព​ចំនួន​០១​កំប៉ុង​សរុប​ស្មើនឹង​៣១៤​កំប៉ុង​។​

​ទន្ទឹមនឹងនោះ លោក ជា ខេ​មា ប្រធាន​អនុសាខា​កាកបាទក្រហមកម្ពុជា​ខ​ណ្ឌ​ព្រែក​ព្នៅ​បាន​ថ្លែង​អំណរ​អរគុណ​ចំពោះ​សាខា​កាកបាទក្រហមកម្ពុជា​រាជធានី​ភ្នំពេញ ដែល​តែងតែ​យកចិត្តទុកដាក់​ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​ខណ្ឌ​ព្រែក​ព្នៅ​ទាំងមូល​តាមរយៈ​ការចុះ​ចែក​អំណោយ​ជាច្រើនលើក​មកហើយ​នាពេល​កន្លងមក​៕

ចំនួនអ្នកទស្សនា

    20216277

  • ថ្ងៃនេះ5611
  • ម្សិលមិញ2931
  • សប្តាហ៍នេះ17801
  • ខែនេះ5611
  • ឆ្នាំនេះ988831
  • សរុប20216277