លោក ម៉ន​នី បណ្ឌិត ចូលរួម​ដោះស្រាយ​ទំនាស់​ដីធ្លី​មួយកន្លែង នៅ​ឃុំ​ព្រៃ​ដើម​ថ្នឹង

28-May-2016 | ដោយ មែន កំសត់


​ព្រៃវែង​៖ ​នៅ​ព្រឹក ​ថ្ងៃទី​២៧​ខែឧសភា ឆ្នាំ​២០១៦ ​នៅ​សាលប្រជុំ​សាលាស្រុក លោក ម៉ន​នី បណ្ឌិត អភិបាលស្រុក​ស៊ីធរ​កណ្ដាល បាន​ចូលរួម​ដោះស្រាយ​ទំនាស់​ដីធ្លី​មួយកន្លែង នៅ​ឃុំ​ព្រៃ​ដើម​ថ្នឹង​ស្រុក​ស៊ីធរ​កណ្ដាល ខេត្តព្រៃវែង ។​

​កិច្ច​ដោះស្រាយ​ទំនាស់​ដីធ្លី​នេះ​មានការ​ចូលរួម​ពី​ការិយាល័យ​ជំនាញ តំណាង​អាជ្ញាធរ ឃុំ ភូមិ និង​អ្នក​ដែល​ពាក់ព័ន្ធ​ផ្សេងៗ​ផងដែរ​។ ក្រោយពី​ការ​ស្ដាប់​នៃ​របាយការណ៍​រៀបរាប់​របស់​គូភាគី ទំនាស់​ដែល​បានលើកឡើង រួចមក នាឱកាស​នោះ​លោក ​ម៉ន​នី បណ្ឌិត អភិបាលស្រុក​ស៊ីធរ​កណ្ដាល ក្នុងនាម​ប្រធាន​គណៈកម្មាធិការ​ដោះស្រាយ​វិវាទ​ទំនាស់​ស្រុក បានធ្វើការ​ជម្រាបជូន​នូវ​ខ្លឹមសារ​ច្បាប់​ភូមិបាល​ដីធ្លី មួយចំនួន និង​គោលការណ៍​នែ​នាំ​សំខាន់ៗ របស់​ក្រសួង​ដែនដី និង​សំណង់ ក៏ដូចជា​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល និង​ក្រុមការងារ​អាជ្ញាធរ​នៅ​ថ្នាក់ក្រោម​ជាតិ ស្នើ​ដល់​បងប្អូន​មេត្តា​ចេះ​យោគយល់​គ្នា ជៀសវាង​ការបង្ក​ទំនាស់ ឲ្យ​ទៅជា​ក្ដីក្ដាំ​ប្ដឹងផ្ដល់​ទៅ​ថ្នាក់​តុលាការ ក្នុងនាម​ប្រជាជន​ខ្មែរ​ត្រូវ​អធ្យាស្រ័យ និង​ចេះ​ស​ម្ប​តាន​អត់ឱន​ឲ្យ​គ្នា​ទៅវិញទៅមក ។​នាឱកាស​នោះ​បងប្អូន​ប្រជាពលរដ្ឋ​ក៏បាន​ស្ដាប់​តាម​ការពន្យល់​នែ​នាំ​ពី​សំណាក់​លោក​អភិបាលស្រុក​និង​សូម​ថ្លែងអំណរគុណ​ចំ​ពោះការលើកឡើង​នូវ​គោលការណ៍​ច្បាប់​អប់រំ​ល្អៗ​ដល់​ពួកគាត់ ដើម្បី​កាត់បន្ថយ​ទំនាស់​នៅ​មូលដ្ឋាន ៕

ចំនួនអ្នកទស្សនា

    20216027

  • ថ្ងៃនេះ5361
  • ម្សិលមិញ2931
  • សប្តាហ៍នេះ17551
  • ខែនេះ5361
  • ឆ្នាំនេះ988581
  • សរុប20216027