ប្រជាពលរដ្ឋ​ណា​នៅតែ​បន្ត​ដឹក​ឆ្កែ​ទៅ​ជុះ អាចម៍​នោម​លើ​សួនច្បារ​នឹងរង​ការផាកពិន័យ​

29-May-2016 | ដោយ មែន កំសត់


 
​ភ្នំពេញ​៖​មន្ត្រី​សាលា​រាជធានី​ភ្នំពេញ បានឱ្យដឹងថា នៅពេល​ខាងមុខនេះ​បើ​នៅតែមាន​ប្រជាពលរដ្ឋ​ណា​នៅតែ​បន្ត​ដឹក ឆ្កែ​ទៅ​ជុះអាចម៍​និង​ជុះនោម​តាម​សួនច្បារ​សាធារណៈ​នានា​តទៅទៀត នោះអាជ្ញាធរ​សាលា​រាជធានី​ភ្នំពេញ​នឹងមាន​វិធានការ​ធ្វើការ​ផាកពិន័យ​ហើយ ប្រសិនបើ​មានការ​អប់រំ​ហើយ​មិន​ស្តាប់​។​
    
​កាលពី​ព្រឹក​ថ្ងៃទី ២៧​ខែឧសភា​ឆ្នាំ​២០១៦​នេះ​លោក សំ សាមុត​ប្រធាន​អង្គភាព​សួនច្បារ​និង​រុក្ខជាតិ​មន្ទីរ​សាធារណការ​និង​ដឹក ជញ្ជូន​រាជធានី​ភ្នំពេញ​បានឱ្យដឹងថាៈ​លោក​អភិបាល​រាជធានី​ភ្នំពេញ​បាន ណែនាំ​ដល់​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​ឱ្យ​ដាក់​ស្លាក សញ្ញា​ហាម​ប្រជាពលរដ្ឋ​យក​ឆ្កែ​មក​ជុះអាចម៍​និង​ជុះនោម​នៅតាម​សួនច្បារ​សា ធាណៈ​ចំនួន​៥​កន្លែង គឺ​ទី​១​សួនច្បារ​វិមានឯករាជ្យ​ត្រូវដាក់​ស្លា​ហាម​ចំនួន​៤​កន្លែង​គឺ​៤ ស្លាក​,​ទី​២​សួនច្បារ​មុខ​វត្ត​បុ​ទុម​វ​ត្តី​ដាក់​ស្លា​ហាម​ចំនួន​៦​កន្លែង គឺ​៦​ស្លាក​,​ទី​៣​សួនច្បារ​មាត់ទន្លេ​មុខ​ព្រះបរមរាជវាំង​ដាក់​ស្លាក​ហាម ចំនួន​៦​កន្លែង​គឺ​៦​ស្លាក​,​ទី​៤​សួនច្បារ​សម្ដេច​ហ៊ុនសែន​ដាក់​ស្លាក​ហាម ចំនួន​៤​កន្លែង​គឺ​៤​ស្លាក​និង​ទី​៥​សួនច្បារ​មុខ​ច័ន្ទ​ឆា​យ៉ា​ចំនួន​២ កន្លែង​គឺ​២​ស្លាក​។​

​លោក​ប្រធាន​បន្តថាៈ​ដោយសារតែ​កន្លងមកនេះ មាន​បងប្អូន​យើង​ខ្លះមក​ហាត់ប្រាណ​ឬ​ក្នុងពេល​ពួកគាត់​ទៅ​កំសាន្ត​បាន បណ្តើរ​ឆ្កែ​របស់គាត់​យកទៅ​ជាមួយ​បណ្ដាល​ឲ្យ​មានការ​ជុះនោម​នៅលើ​សួន បណ្តាល​ឲ្យ​ភាព​អាប់​អ៊ួ​រ និង​បរិស្ថាន​មិនល្អ​ក្នុង​រាជធានី​ភ្នំពេញ​។​ដោយសារ​ហេតុផល​ខាងលើនេះ សាលា​រាជធានី​ភ្នំពេញ​បានធ្វើ​ការណែនាំ​និង​ដាក់​បំរាម​ប្រជាពលរដ្ឋ​ឲ្យ បញ្ឈប់​រាល់​សកម្មភាព​ដឹក​សត្វ​ឆ្កែ​ទៅ​ជុះនោម​ដាក់ សួនច្បារ​ចាប់ពីពេលនេះ​តទៅ ហើយ​អាជ្ញាធរ​នឹងមាន​វិធានការ​ផាក​ពី​ន័យ​ប្រសិនបើ​មានការ​អប់រំ​ហើយ​មិន ស្តាប់ ។​

​លោក សំ សាមុត បានបញ្ជាក់​ទៀតថាៈ​កន្ល​ង​មក​សាលា​រាជធានី​ភ្នំពេញ​បានដាក់​ស្លាក​ហាម​មិន ឲ្យ​យក​សត្វ​ទៅ​ជុះ នោម​ឬ​រត់​លើ​សួន​និង​មានការ​អប់រំ​ណែនាំ​ក្តី តែ​នៅមាន​មនុស្ស​មួយចំនួន​តូច​ហាក់​មិនបាន​អើពើរ​ចំពោះ​ការណែនាំ​នេះ​ទេ ដោយ​នៅតែ​ដឹក​ឆ្កែ​ឲ្យ​ទៅ​ជុះ នោម​លើ​សួនច្បារ ឲ្យ​រត់​ឬ កាយ​បាក់​ដើម​ផ្កា និង​ខូច​ស្មៅ​លើ​សួន​ដដែល​ជាពិសេស​នៅពេល​ព្រឹក​និង​ពេល​ល្ងាច​ស្របពេល ដែល​ប្រជាពលរដ្ឋ​ចេញ​ហាត់ប្រាណ​។​សន្តិសុខ​ដដែល​បាន​បញ្ជាក់ថា​មិនមែន​មាន តែ​ពលរដ្ឋ​ខ្មែរ​ទេ​សូម្បីតែ​ជនបរទេស​ក៏បាន​ដឹក​ឆ្កែ​ទៅ​ឲ្យ​ជុះនោម​លើ សួនច្បារ​ដែរ​បញ្ហា​នេះ​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​មុខមាត់​រាជធានី ភ្នំពេញ​។​

​គួររំលឹកថា​រាជធានី​ភ្នំពេញ​មាន​សួនច្បារ​ចំនួន​៦៨ កន្លែង​ដែលមាន​ផ្ទៃដី​៦៩​ហិកតា​ត្រូវបាន​សាលា​រាជធានី​ភ្នំពេញ​ធ្វើ ការជួសជុល​និង​កែលម្អរ​ឡើងវិញ​ជា​បន្ត​បន្ទាប់ពី​អណ​ត្តិ​មួយ​ទៅ​អណ​ត្តិ​មួយ ដើម្បី​ជួយ​លើក​កំពស់​សោ​ភ​ណ្ឌ័​ភាព​រាជធានី​ភ្នំពេញ​និង​ជាការ​ទាក់ទាញ ភ្ញៀវទេសចរ​ណ៏​ផងដែរ​៕

ចំនួនអ្នកទស្សនា

    20216287

  • ថ្ងៃនេះ5621
  • ម្សិលមិញ2931
  • សប្តាហ៍នេះ17811
  • ខែនេះ5621
  • ឆ្នាំនេះ988841
  • សរុប20216287