ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៦ វេលាម៉ោង ២និង៣០នាទី នាសាលប្រជុំសាលា ខណ្ឌប្ញស្សីកែវ មានបើកកិច្ចប្រជុំសាមញ្ញលើកទី២៤ របស់ក្រុមប្រឹក្សាខណ្ឌព្រែកព្នៅ អាណត្តិទី២ ក្រោមអធិបតីភាពលោក វ៉ាន់ សាលី ប្រធានក្រុមប្រឹក្សាខណ្ឌហើយ កិច្ចប្រជុំនេះមានវត្តមានចូលរួមពីលោក កូប ស្លេះ អភិបាលរងខណ្ឌ តំណាងលោក ជា ពិសី អភិបាល នៃគណៈអភិបាលខណ្ឌ លោកអភិបាលរងខណ្ឌ ព្រមទាំងមានការចូលរួមពី លោក-លោកស្រី សមាជិកក្រុមប្រឹក្សាខណ្ឌ គណៈនាយករដ្ឋបាល លោក-លោកស្រី ប្រធាន-អនុ.ការិ.ចំណុះជំនាញជុំវិញខណ្ឌ លោកអធិការរងនគរបាលខណ្ឌ លោកមេបញ្ជាការរងកងរាជអាវុធហត្ថខណ្ឌ មន្ត្រីសាលាខណ្ឌលោក-លោកស្រី ចៅសង្កាត់ ចៅសង្កាត់រង, មេភូមិ, ប្រធានសណ្តាប់ធ្នាប់ខណ្ឌ និងតំណាងប្រជាពលរដ្ឋសរុប ចំនួន ៦០នាក់ផងដែរ ។
ដំណើរការនៃកិច្ចប្រជុំនេះ មានរបៀបវារៈចំនួន ០៥ដែលត្រូវយកមកពិភាក្សារួមមាន៖
១. ពិនិត្យ និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី២៣
២. ពិនិត្យ និងអនុម័តលើសេចក្តីព្រាងរបាយការណ៍ប្រចាំខែឧសភា ឆ្នាំ២០១៦
៣. ពិនិត្យ និងអនុម័តលើតារាងបែងចែកប្រាក់រង្វាន់លើកទឹកចិត្តជូនមន្ត្រីរាជការប្រចាំខែឧសភា ឆ្នាំ២០១៦ ។
៤. ពិនិត្យ និងអនុម័តសំណើសុំតែងតាំងលោក សន សោភ័ណ្ឌ ជានាយករដ្ឋបាលសាលាខណ្ ឌនិង ៥- បញ្ហាផ្សេងៗ ។
ក្រោយពី លោកនាយករដ្ឋបាលបានអាននូវរបាយការណ៍ស្ដីពីសកម្មភាព អនុវត្តន៍ការងារ របស់រដ្ឋបាលខណ្ឌសង្កាត់រយៈពេល១ខែកន្លងមកនិងផែនការដែលត្រូវអនុវត្តន៍ បន្តនាពេលខាងមុខរួចមក មានមតិសំណេះសំណាលទៅកាន់កិច្ចប្រជុំនាឱកាសនោះដែរលោក វ៉ាន់ សាលី ប្រធានក្រុមប្រឹក្សាខណ្ឌ ស្នើដល់ចៅសង្កាត់និងក្រុមប្រឹក្សាសង្កាត់ត្រូវសហការ និងប៉ុស្តិ៍នគរបាលមេភូមិត្រូវបន្រការគ្រប់គ្រងលើស្ថិតិ ជនអន្តោប្រវេសន៍ឲ្យបាននិងទប់ស្កាត់បង្ក្រាបនូវសកម្មភាពអសកម្ម ទាំងឡាយរបស់ជនទាំងនោះដើម្បីឲ្យមានសន្តិសុខនិងអនុវត្តន៍តាមច្បាប់ នៃព្រះរាជាណាចក្រកម្ពុជានិង បានជម្រុញដល់សមត្ថកិច្ច អាជ្ញាធរមូលដ្ឋាន ត្រូវយកចិត្តទុកដាក់លើការ ការពារ សន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ ការបង្ក្រាបបទល្មើសគ្រប់ប្រភេទឲ្យបានទាន់ពេលវេលា មានផែនការមានការដាក់វេនប្រចាំការរវាង កងកម្លាំងប្រជាការពារ សង្កាត់ ភូមិ សហការជាមួយប៉ុស្តិ៍នគរបាល ក្រុមប្រឹក្សាសង្កាត់ដើម្បីបង្ការបង្ក្រាបនូវបាតុភាពដែលបង្កឡើងដោយ ក្រុម ក្មេងទំនើងនិងបទល្មើសផ្សេងៗ ក្រុមប្រមូលផ្ដុំ អាវខ្មៅរបស់ក្រុមបក្សឬសង្គមស៊ីវិល ទាមទារឲ្យដោះលែងសកម្មជនអង្គការ និងជនល្មើស និងព្រមទាំងបាតុភាពជាយថាហេតុដែលកើតមាន ផ្ដល់ព័ត៌មានតាមរយៈអាយកូម លើកិច្ចប្រតិបត្តិការជារៀងរាល់ថ្ងៃ ស្រាវជ្រាវស្វែងរកមុខសញ្ញាគ្រឿងញៀន បង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទ ឲ្យខានតែបាន ហើយត្រូវរៀបចំក្រុមការងារ ចុះធ្វើការឆែកឆេរអាវុធ ជាតិផ្ទុះ ច្បាប់ចរាចរណ៍ផ្លូវគោក គ្រឿងស្រវឹង ដើម្បីពង្រឹង និងកាត់បន្ថយ អសន្តិសុខនៅមូលដ្ឋាន។
បន្ទាប់មកលោក កូប ស្លេះ អភិបាលរងខណ្ឌ តំណាងលោក ជា ពិសី អភិបាល នៃគណៈអភិបាលខណ្ឌ ក៏បានលើកឡើងបន្ថែមទៀតដែរថា៖ត្រូវចុះធ្វើ រដ្ឋបាលចំហរនៅគ្រប់ មូលដ្ឋានដើម្បីងាយស្រួលក្នុងការក្ដាប់មុខសញ្ញា និងគ្រប់គ្រងស្ថិតិប្រជាពលរដ្ឋបានត្រឹមត្រូវ ចំពោះប្រជាពលរដ្ឋដែលខ្វះខាតទឹកប្រើប្រាស់ត្រូវស្រង់ស្ថិតិ ឲ្យបានច្បាស់ផ្ញើមកកាន់សាលាសង្កាត់ដើម្បី ស្វែងរកសប្បុរសជនចូលរួមដោះស្រាយជូននពួកគាត់ឲ្យបានទាន់ពេលវេលា ៕ -