ក្រចេះ៖ អភិបាលរងក្រុងក្រចេះ ខេត្តក្រចេះម្នាក់ លោក នូ សុផល បានរងការចោទប្រកាន់ថា តែងតែបើករថយន្តដេញតាមឡានដឹកឈើ នៅពេលរាត្រី ហើយពេលដែលដេញទាន់ លោកអភិបាលរងរូបនេះ មិនដែលចាប់ឃាត់នោះទេ ថែមទាំងពេលខ្លះជួយអន្តរាគមន៍ ទៅកងកម្លាំងសមត្ថកិច្ច ឲ្យឡានដឹកឈើទាំងនេះអាចបន្តដំណើរទៅមុខទៀត។យ៉ាងណាក៏ដោយ លោកអភិបាលរងក្រុងរូបនេះ បានបដិសេធ ហើយឆ្លើយតបថា គឺជាការចោទប្រកាន់លើរូបលោក ពីសំណាក់ក្រុមអ្នកកាសែតមួយចំនួន។
ជាក់ស្តែងនៅវេលាម៉ោង១រំលងអាធ្រាត្រ ឈានចូលថ្ងៃទីថ្ងៃទី២៩ ខែឧភាឆ្នាំ២០១៦ នៅចំណុចស្ពានទេសង្កាត់រកាកណ្ដាល ក្រុងក្រចេះ គេឃើញរថយន្តរបស់លោក នូ សុផល បានបើកដេញឡានដឹកឈើ ក្រោយពីរូបលោកចេញពីផឹកស៊ីស្រវឹងរួចហើយនោះ។
បើតាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋមួយចំនួន នៅក្រុងក្រចេះ បានឲ្យដឹងថា លោកអភិបាលរងរូបនោះ តែងតែធ្វេីសកម្មភាពបេីករថយន្ដតាមឡានដឹកឈើ នៅពេលគាត់ស្រវឹង ហើយនិយាយថា ចាប់ប៉ុន្តែមិនដែលចាប់នោះទេ។
នៅយប់មិញនេះ លោក នូ សុផល មានសភាពស្រវឹងស្រាប់តែបេីករថយន្ត ទៅឃាត់ឡានឈេីហេីយនិយាយថា ចាប់តែមិនអនុវត្ត ហេីយនៅពេលមន្ត្រីអាវុហត្ថខេត្ត មន្ត្រីអាវុធហត្ថក្រុង និងនគរបាលក្រុងធ្វេីការឃាត់ឡានដឹកឈេីនោះ ស្រាប់តែលោក នូ សុផល បញ្ជាឲ្យរថយន្ដនោះចេញទៅ។ប៉ុន្តែមន្ត្រីអាវុធហត្ថមិនព្រមឲ្យរថយន្ដនោះចេញចេញទេ តែលោក នូ សុផល បានតេទូរស័ព្ទទៅមេអាវុធហត្ថខេត្ត ជួយអន្តរាគមន៍ឲ្យលែងឡាននោះទៅវិញ។
ពាក់ព័ន្ធនិងបញ្ហានេះ មិនទាន់អាចស្វែងរកសុំការបំភ្លឺពីលោក នូ សុផល បាននោះទេ ដោយសារតែលោក មិនលើកទូរស័ព្ទ។
ដោយឡែក លោក យិន វណ្ណះ អភិបាលក្រុងក្រចេះ បានថ្លែងអំណរគុណដល់ការផ្តល់ព័ត៌មាន តែអភិបាលក្រុងរូបនេះ បានបញ្ជាក់ថា លោក នូ សុផល បានចុះបង្ក្រាបកុងត្រូលជជុះតែម្នាក់ឯង៕