លោក ប៉ឹ​ល កុសល​ចូលរួម​ក្នុង​ពិធី​ចុះ​ពិនិត្យ និង​ព្យាបាល​ជម្ងឺ​ជូន​ប្រជាពលរដ្ឋ​ក្នុង​សង្កាត់​ទឹកថ្លា

30-May-2016 | ដោយ មែន កំសត់


​ភ្នំពេញ​៖​នៅ​ព្រឹក​ថ្ងៃទី​២៩ ខែឧសភា ឆ្នាំ​២០១៦ លោក ប៉ឹ​ល កុសល អភិបាលខណ្ឌ​សែន​សុខ និង​មន្ត្រីរាជការ​ក្រោម​ឱវាទ បាន​ចូលរួម​ក្នុង​ពិធី​ចុះ​ពិនិត្យ និង​ព្យាបាល​ជម្ងឺ​ជូន​ប្រជាពលរដ្ឋ​ក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ក្រោម​អធិបតីភាព​ឯកឧត្តម ស៊ឺ​ម ស៊ូ​យ៉េ​ង តំណាង​ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត ប្រធាន​ក្រុមប្រឹក្សាភិបាល​សមាគម​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ និង​ឯកឧត្តម ឃួ​ង ស្រេង អភិបាលរង​រាជធានី​ភ្នំពេញ ។ បច្ចុប្បន្ន​កម្មវិធី​ពិនិត្យ និង​ព្យាបាល​ទទួល​ប្រជាពលរដ្ឋ​សរុប ១៦៤២ នាក់ ក្នុងនោះ ៖
-​ជម្ងឺ​ទូទៅ​ចំនួន ៩២៦ នាក់​
-​បញ្ហា​មាត់​ធ្មេញ​ចំនួន ១៥៣ នាក់​
-​ត្រចៀក ច្រមុះ បំពង់ក​ចំនួន ៧០ នាក់​
-​ឬ​ស​ដូង​បាត​ចំនួន ៨ នាក់​
-​រោគ​ស្ត្រី​ចំនួន ៧០ នាក់​
-​អេកូ​ចំនួន ៥០ នាក់​
-​ពិនិត្យ​ឈាម​ចំនួន ៤០ នាក់​
-​ភ្នែក​ចំនួន ៣២១ នាក់​
-​វះកាត់​តូច និង​បញ្ជូន ៤ នាក់ ៕

ចំនួនអ្នកទស្សនា

    20215847

  • ថ្ងៃនេះ5181
  • ម្សិលមិញ2931
  • សប្តាហ៍នេះ17371
  • ខែនេះ5181
  • ឆ្នាំនេះ988401
  • សរុប20215847