ភ្នំពេញ៖នៅព្រឹកថ្ងៃ ទី២៨ ខែឧសភា ឆ្នាំ២០១៦ លោកនុត ពុធដារ៉ាអភិបាលខណ្ឌដង្កោបានចូលរួមក្នុងពិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនានៅវិទ្យាល័យសម្តេចហ៊ុន សែនព្រែកកំពឹស ដោយមានការចូលរួមពីការិយាល័យអប់រំ ចៅសង្កាត់ លោកគ្រូអ្នកគ្រូ សិស្សានុសិស្សទាំងអស់ក្នុងវិទ្យាល័យព្រមទាំងអតីតគ្រូ និងអតីតសិស្ស របស់វិទ្យាល័យសម្តេចហ៊ុនសែនព្រែកកំពឹស។
ក្នុងឱកាសនោះក៏មានការចែកអំណោយដល់សិស្សានុសិស្សក្រីក្រ និងប័ណ្ណសរសើរដល់សិស្សដែលរៀនពូកែប្រចាំឆ្នាំសិក្សា២០១៥-២០១៦ ព្រមទាំងការដាំដើមឈើនៅក្នុងវិទ្យាល័យ៕