ភ្នំពេញ៖នៅថ្ងៃទី ខែឧសភា ឆ្នាំ២០១៦ វេលាម៉ោង៨និង៣០នាទីព្រឹក នៅសាលាសង្កាត់ មនោរម្យ បានរៀបចំប្រជុំប្រចាំខែឧសភា របស់ក្រុមប្រឹក្សាសង្កាត់មនោរម្យ ក្រោមអធិបតីភាព លោក ចិក សារឿន ប្រធានក្រុមប្រឹក្សា និងជាប្រធានអង្គប្រជុំ ។
កិច្ចប្រជុំនេះមានសមាសភាពចូលរួម ពី-លោក ស្រ៊ន់ គឹមតេក នាយរងប៉ុស្ដិ៍-លោក-លោកស្រី សមាជិកក្រុមប្រឹក្សាសង្កាត់-លោក-លោកស្រី មេភូមិ អនុ-ភូមិ សមាជិកភូមិទាំង៩និង បុគ្គលិកសង្កាត់ សរុបវត្តមានចូលរួមចំនួន ៣០នាក់ ស្រី ១៧នាក់។
ដំណើរការនៃរៀបវារ:កិច្ចប្រជុំរួមមាន៖១-ពិនិត្យ និងអនុម័តកំណត់ហេតុខែមុន ឆ្នាំ២០១៦/២-ពិនិត្យ និងអនម័តរបាយការណ៏ខែឧសភា ឆ្នាំ២០១៦ /៣-របាយការណ៏ តាមផ្នែកនិមួយៗនិងពិក្សាលើបញ្ហាផ្សេងៗមួយចំនួនផងដែរ។
ក្រោយពី លោកស្មៀនសង្កាត់បានអាននូវរបាយការណ៍ស្ដីពីសកម្មភាព អនុវត្តន៍ការងារ របស់ សង្កាត់រយៈពេល១ខែកន្លងមកនិងផែនការដែលត្រូវ អនុវត្តន៍ បន្តនាពេលខាងមុខរួចមក មានមតិសំណេះសំណាលទៅកាន់កិច្ចប្រជុំនាឱកាសនោះ ដែរលោក ចិក សារឿន ប្រធានក្រុមប្រឹក្សា ស្នើដល់ប៉ុស្តិ៍ និងក្រុមប្រឹក្សាសង្កាត់ត្រូវសហការ និង មេភូមិត្រូវបន្តការគ្រប់គ្រងលើស្ថិតិ ជនអន្តោប្រវេសន៍ឲ្យបាននិងទប់ស្កាត់បង្ក្រាបនូវសកម្មភាពអសកម្ម ទាំងឡាយរបស់ជនទាំងនោះដើម្បីឲ្យមានសន្តិសុខនិងអនុវត្តន៍តាមច្បាប់ នៃព្រះរាជាណាចក្រកម្ពុជានិងព្រមទាំង បានជម្រុញដល់សមត្ថកិច្ច អាជ្ញាធរមូលដ្ឋាន ត្រូវយកចិត្តទុកដាក់លើការ ការពារ សន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ ការបង្ក្រាបបទល្មើសគ្រប់ប្រភេទឲ្យបានទាន់ពេលវេលា មានផែនការមានការដាក់វេនប្រចាំការរវាង កងកម្លាំងប្រជាការពារ សង្កាត់ ភូមិ សហការជាមួយប៉ុស្តិ៍នគរបាល ក្រុមប្រឹក្សាសង្កាត់ដើម្បីបង្ការបង្ក្រាបនូវបាតុភាពដែលបង្កឡើងដោយ ក្រុម ក្មេងទំនើងនិងបទល្មើសផ្សេងៗ ក្រុមប្រមូលផ្ដុំ អាវខ្មៅរបស់ក្រុមបក្សឬសង្គមស៊ីវិល ទាមទារឲ្យដោះលែងសកម្មជនអង្គការ និងជនល្មើស និងព្រមទាំងបាតុភាពជាយថាហេតុដែលកើតមាន ផ្ដល់ព័ត៌មានតាមរយៈអាយកូម លើកិច្ចប្រតិបត្តិការជារៀងរាល់ថ្ងៃ ស្រាវជ្រាវស្វែងរកមុខសញ្ញាគ្រឿងញៀន បង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទ ឲ្យខានតែបាន ហើយត្រូវរៀបចំក្រុមការងារ ចុះធ្វើការឆែកឆេរអាវុធ ជាតិផ្ទុះ ច្បាប់ចរាចរណ៍ផ្លូវគោក គ្រឿងស្រវឹង ដើម្បីពង្រឹង និងកាត់បន្ថយ អសន្តិសុខនៅមូលដ្ឋាន។
បន្ទាប់មក លោក ស្រ៊ន់ គឹមតេក នាយរងប៉ុស្ដិ៍-ក៏បានលើកឡើងបន្ថែមទៀតដែរថា៖ត្រូវចុះធ្វើ រដ្ឋបាលចំហរនៅគ្រប់ មូលដ្ឋានដើម្បីងាយស្រួលក្នុងការក្ដាប់មុខសញ្ញា និងគ្រប់គ្រងស្ថិតិប្រជាពលរដ្ឋបានត្រឹមត្រូវ ចំពោះប្រជាពលរដ្ឋដែលខ្វះខាតទឹកប្រើប្រាស់ត្រូវស្រង់ស្ថិតិ ឲ្យបានច្បាស់ផ្ញើមកកាន់សាលាសង្កាត់ដើម្បី ស្វែងរកសប្បុរសជនចូលរួមដោះស្រាយជូននពួកគាត់ឲ្យបានទាន់ពេលវេលា ៕