លោក អ៊ាង ស៊ី​ផាន ចូលរួម​ទិវា​កុមារ​អន្តរជាតិ​១​មិថុនា ខួប​លើក​ទី​៦៧ នៅ​សាលាបឋមសិក្សា​យក​បាត្រ

31-May-2016 | ដោយ មែន កំសត់


​ភ្នំពេញ​៖ នា​ព្រឹក​ថ្ងៃទី​៣១ ខែឧសភា ឆ្នាំ​២០១៦​នេះ នៅ​សាលាបឋមសិក្សា​យក​បាត្រ បាន​ប្រារ​ព្ឋ​ពិធី​រំលឹក ខួប​លើក​ទី​៦៧ ទិវា​កុមារ អន្តរជាតិ​១​មិថុនា  និង​ខួប​លើក​ទី​១៥ ទិវា​ពិភព លោក​ប្រឆាំង​ពលកម្ម​កុមារ ១២​មិថុនា ក្រោម​វត្តមាន​លោក អ៊ាង ស៊ី​ផាន អភិបាល ខណ្ឌ​ច្បារអំពៅ និង​មានការ​ចូលរួម​ដោយ លោក ហ៊ួ​ត ហ៊ុយ នាយក​រដ្ឋបាល និង​លោក ឃឹម សុង ចៅសង្កាត់​ក្បាលកោះ​ព្រមទាំង គណៈ​គ្រប់គ្រង​សាលា និង​លោកគ្រូ អ្នកគ្រូ នៃ​សាលាបឋមសិក្សា​យក​បាត្រ និង​សិស្សានុសិស្ស ព្រមទាំង​មាតាបិតា​អាណាព្យាបាល យ៉ាងច្រើន​កុះករ​។​

​ទិវា​កុមារ​កម្ពុជា និង ទិវា​កុមារ​អន្តរជាតិ ១​មិថុនា ឆ្នាំនេះ គឺ​ប្រារព្វ​ធ្វើឡើង ក្រោម​ប្រធានបទ រួមគ្នា​ការពារ​កុមារ ពី​អំពើ​កុមារ​និង​ការ ប្រើប្រាស់​គ្រឿងញៀន និង ទិវា​ពិភពលោក​ប្រឆាំង  ពលកម្ម​កុមារ​១២​មិថុនា ក្រោម​ប្រធានបទ រួមគ្នា​បញ្ចប់​ពលកម្ម​កុមារ​នៅក្នុង​ចង្វាក់ ផលិតកម្ម​កុមារ​ដើម្បី​រំលឹក​សិទ្ឋិ​ជា​មូលដ្ឋាន​របស់​កុមារ និង​ការបង្ហាញ​ពី​ការយកចិត្តទុកដាក់រ​បស់​រាជរដ្ឋាភិបាល ក្នុងការ​ដោះស្រាយ បញ្ហា​ប្រឈម​ទាំងឡាយ​របស់​កុមារ ជាពិសេស​ការបង្ការ​ទ​ប់​ស្កាត់ ការការពារ​កុមារ​ពី​អំពើហិង្សា ការប្រើប្រាស់​គ្រឿងញៀន​និង​ការ លុបបំបាត់​ពលកម្ម​កុមារ ។ នៅក្នុង​ខ្លឹមសារ នៃ​សារលិខិត របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា  ដែល​អាន​ដោយ​លោក អ៊ាង ស៊ី​ផាន អភិបាលខណ្ឌ​ច្បារអំពៅ បាន​លើកឡើងថា សង្គមជាតិ​របស់​យើង នឹង​បន្ត​លើក​កំពស់ នូវ​វប្បធម៌​ស្រឡាញ់​កុមារ សំដៅ​រួមចំណែក​លប់បំបាត់​អំពើហិង្សា​លើ​កុមារ ការកេងប្រវ័ញ្ច​លើ​ពលកម្ម​កុមារ  និង ការរំលោភបំពាន ការជួញដូរ​កុមារ និង​លើកស្ទួយ សេចក្តីថ្លៃថ្នូរ​របស់​កុមារ ដែលជា​ការលើក​កំពស់​សុខុមាលភាព​រប​ស់​សង្គមជាតិ កម្ពុជា យើង​ទាំងមូល​ផងដែរ​។​

​ទិវា​កុមារ​អន្តរជាតិ​១​មិថុនា​, ទិវា​ពិភពលោក​ប្រឆាំង​ពលកម្ម​កុមារ​១២​មិថុនា​, និង ទិវា​កុមារ​កម្ពុជា​ឆ្នាំ​២០១៦ នឹង​ពង្រឹង​បន្ថែមទៀត នូវ​ឆន្ទៈ  ប្តូរផ្តាច់​របស់​ប្រជាជន​កម្ពុជា​យើង អោយ​បន្ត​យកចិត្តទុកដាក់​ខ្ពស់ ជាប្រចាំ លើ​វិស័យ​សុខុមាលភាព​កុមារ​នៅក្នុង​ទូទាំង ព្រះរាជាណាចក្រ​កម្ពុជា​យើង​។​
​នៅក្នុង​ឱកាស​នោះដែរ លោក អ៊ាង ស៊ី​ផាន បាន​នាំយក​អំណោយ រួមមាន សិស្ស​ក្រីក្រ  ចំនួន ៥៥​នាក់ ទទួលបាន​ឃី​ត​១​កញ្ចប់ (​អាវ​២ សៀវភៅ​២​ក្បាល ប៊ិច​១​ដើម ខ្មៅ​ដៃ​១​ដើម និង​ថវិកា ៥​ពាន់​រៀល​), សិស្ស​ភ្លេង ៤០​នាក់ ក្នុង​ម្នាក់ៗ ១០.០០០​រៀល​, ជូន​ដល់​សាលា បឋមសិក្សា​យក​បាត្រ ចំនួន ៥០០.០០០​រៀល និង​ឧបត្ថម្ភ​ដល់​កុមារ មាន​សតិ​មិនល្អ ចំនួន​២០០.០០០​រៀល ព្រមទាំង​លោកគ្រូ អ្នកគ្រូ ចំនួន ២៩​នាក់ ក្នុង​ម្នាក់ៗ ៣០.០០០​រៀល ផងដែរ​៕

ចំនួនអ្នកទស្សនា

    20216887

  • ថ្ងៃនេះ6221
  • ម្សិលមិញ2931
  • សប្តាហ៍នេះ18411
  • ខែនេះ6221
  • ឆ្នាំនេះ989441
  • សរុប20216887