ព្រៃវែង៖ក្លឹបយុវជនកាកបាទក្រហមវិទ្យាល័យហ៊ុន សែនព្រែកសណ្តែក និងចុះធ្វើសកម្មភាពចុះគៀងគរធនធានពីសប្បុរសជន នៅតំបន់ទីប្រជុំជនផ្សារព្រែសណ្ដែក ដើម្បីយកធនធានទាំងនោះ ទៅជួយឧបត្ថមដល់ជនចាស់ជរា ជនពិការ ជនក្រីក្រ កុមារក្រីក្រគ្មានទីពឹង ដែលប្រព្រឹត្តទៅនៅថ្ងៃស្អែកនេះ ០១-មិថុនា-២០១៦។
ជុំវិញការប្រមូលរាយអង្គាសសំភារៈថវិកានេះបើយោងតាមការបញ្ជាក់របស់លោក ម៉ននី បណ្ឌិត អភិបាលស្រុកស៊ីធរកណ្ដាលបានឲ្យដឹងថា៖ក្លឹបយុវជនកាកបាទក្រហមវិទ្យាល័យហ៊ុន សែនព្រែកសណ្តែកបង្កើតឡើងក្នុងគោលំណងស្វែងរកការពារគាទ្រពីសំនាក់បងប្អូន ប្រជាពលរដ្ឋ ជាអាជីវករ លក់ដូរ សប្បុរសជនក្នុងនិងក្រៅស្រុក អាជ្ញាធរដែលពាក់ព័ន្ធ ដោយមិនបម្រើនូវនិន្នាការនយោបាយសាសនាអ្វីឡើយ ដូចនេះក្នុងនាមអាជ្ញាធរស្រុកស៊ីធរកណ្ដាល សូមអំពាវនាវដល់បងប្អូន ប្រជាពលរដ្ឋ សប្បុរសជនមេត្តាចូលរួមកម្មវិធីនេះតាមលទ្ធភាពដែលអាចធ្វើបានដើម្បីយកធនធានទាំងនោះ ទៅជួយឧបត្ថមដល់ជនចាស់ជរា ជនពិការ ជនក្រីក្រ កុមារក្រីក្រគ្មានទីពឹង ដែលប្រព្រឹត្តទៅនៅថ្ងៃស្អែកនេះ ០១-មិថុនា-២០១៦ដែលជាទិវារំលឹកខួបទីវាកុមារអន្តរជាតិ និងទិវាប្រឆាំងពលកម្មកុមារ១២មិថុនា២០១៦ខាងមុខនេះ៕