កំពង់ចាម៖នៅព្រឹកថ្ងៃទី០១ខែឧសភាឆ្នាំ២០១៦បានប្រារព្ធទិវាកុមារអន្តរជាតិ1មិថុនា2016ខួបលើកទី67 នៅអនុវិទ្យាល័យ ព្រែកតានង់ ឃុំព្រែកតានង់ ក្រោមអធិបតីភាពលោក ហៃ រីសមាជិកក្រុមប្រឹក្សាស្រុក និងជាក្រុមការងារឃុំព្រែកតានង់ស្រុកកោះសូទិន ហើយទិវាកុមារអន្តជាតិនេះមានការចូលរួមពី ក្រុមការងារស្រុកចុះជួយឃុំ លោក លឹមជូ ឡេងមេឃុំព្រែកតានង់ សមាជិកក្រុមប្រឹក្សាឃុំ លោកគ្រូអ្នកគ្រូ សិស្សានុសិស្សនិងមន្ត្រីរាជការជាច្រើននាក់ផងដែរ។
នៅក្នុងខ្លឹមសារ នៃសារលិខិត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលអានដោយលោកហៃ រី សមាជិកក្រុមប្រឹក្សាស្រុក និងជាក្រុមការងារឃុំព្រែកតានង់ បានលើកឡើងថា សង្គមជាតិរបស់យើង នឹងបន្តលើកកំពស់ នូវវប្បធម៌ស្រឡាញ់កុមារ សំដៅរួមចំណែកលប់បំបាត់អំពើហិង្សាលើកុមារ ការកេងប្រវ័ញ្ចលើពលកម្មកុមារ និង ការរំលោភបំពាន ការជួញដូរកុមារ និងលើកស្ទួយ សេចក្តីថ្លៃថ្នូររបស់កុមារ ដែលជាការលើកកំពស់សុខុមាលភាពរបស់សង្គមជាតិ កម្ពុជា យើងទាំងមូលផងដែរ។
ទិវាកុមារអន្តរជាតិ១មិថុនា, ទិវាពិភពលោកប្រឆាំងពលកម្មកុមារ១២មិថុនា, និង ទិវាកុមារកម្ពុជាឆ្នាំ២០១៦ នឹងពង្រឹងបន្ថែមទៀត នូវឆន្ទៈ ប្តូរផ្តាច់របស់ប្រជាជនកម្ពុជាយើង អោយបន្តយកចិត្តទុកដាក់ខ្ពស់ ជាប្រចាំ លើវិស័យសុខុមាលភាពកុមារនៅក្នុងទូទាំង ព្រះរាជាណកម្ពុជាយើង។
នាឱកាសនោះ លោក លឹមជូ ឡេង មេឃុំព្រែកតានង់ បានលើកឡើងដែរថា៖ ទិវាកុមារកម្ពុជា និង ទិវាកុមារអន្តរជាតិ ១មិថុនា ឆ្នាំនេះ គឺប្រារព្វធ្វើឡើង ក្រោមប្រធានបទ រួមគ្នាការពារកុមារ ពីអំពើកុមារនិងការ ប្រើប្រាស់គ្រឿងញៀន និង ទិវាពិភពលោកប្រឆាំង ពលកម្មកុមារ១២មិថុនា ក្រោមប្រធានបទ រួមគ្នាបញ្ចប់ពលកម្មកុមារនៅក្នុងចង្វាក់ ផលិតកម្មកុមារដើម្បីរំលឹកសិទ្ឋិជាមូលដ្ឋានរបស់កុមារ និងការបង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្នុងការដោះស្រាយ បញ្ហាប្រឈមទាំងឡាយរបស់កុមារ ជាពិសេសការបង្ការទប់ស្កាត់ ការការពារកុមារពីអំពើហិង្សា ការប្រើប្រាស់គ្រឿងញៀននិងការ លុបបំបាត់ពលកម្មកុមារ ៕