លោក​ម៉ន​នី បណ្ឌិត ចូលរួមប្រមូលធនធានសប្បុរសជន ​ទិវា​កុមារ​អន្តជាតិនៅផ្សារ ​ព្រែក​សណ្តែក​

01-June-2016 | ដោយ មែន កំសត់



​ព្រៃវែង​៖​នៅ​ព្រឹក​ថ្ងៃទី​១ មិថុនា ២០១៦ (​ទិវា​កុមារ​អន្តជាតិ​)​លោក​ម៉ន​នី បណ្ឌិត អភិបាលស្រុក​ស៊ីធរ​កណ្ដាល និង​ព្រះចៅអធិការ​វត្ត​ព្រែក​ចង្ក្រាន​ក្រោម ប្រធានការិយាល័យ អប់រំ​យុវជន​និង​កីឡា​ស្រុក និង ក្លឹប​យុវជន​កាកបាទក្រហម វិទ្យាល័យ​ព្រែក​សណ្តែក បាន​ចូលរួម និង​ដឹកនាំ​សកម្មភាព​គៀងគរ​ធនធាន ដើម្បី​កិច្ចការ​មនុស្សធម៌ ជួយឧបត្ថម្ភ​ដល់​ចាស់ជរា ជន​ចូលនិវត្តន៍ ក្រីក្រ កុមារ​ពិការ កុមារ​ក្រីក្រ កុមារកំព្រា​ខ្វះ​លទ្ធភាព​រៀនសូត្រ​នៅតាម​មូលដ្ឋាន ដែល​ទទួលបាន​លទ្ធផល មី​2 កេស និង 10 កញ្ចប់ ជា​ថវិកា 25$ និង 770,000​រៀល​។​

​លោក​ម៉ន​នី បណ្ឌិត អភិបាលស្រុក​ស៊ីធរ​កណ្ដាល​បានលើកឡើង​ដែរ​ថា​៖​ក្នុងនាម​ជា​គណៈកម្មាធិការ​អនុសាខា​កាកបាទក្រហម​ស្រុក​ស៊ីធរ​កណ្ដាល សូម​ថ្លែង​អណរ​គុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​ការប្តេជ្ញាចិត្ត​របស់លោក​គ្រូ ប្អូនៗ​យុវជន​កាកបាទក្រហម វិទ្យាល័យ​ព្រែក​សណ្តែក​ដែល​បាន​ចំណាយ​អស់​ក​ម្លាំ​កាយ​ចិត្ត​ក្នុងការ​អនុវត្ត​សកម្មភាព​កៀគរ​ធនធាន នាឱកាស​ព្រឹក​នេះ​។​ជាពិសេស​លោក​សូម​គោរព​ថ្លែង​អំណរ​អគុណ​ចំពោះ​ទឹកចិត្ត​ជ្រះថ្លា របស់​បងប្អូន​ប្រជាពលរដ្ឋ អា​ជីករ​នៅ​ទីប្រជុំជន​ផ្សារ​ព្រែក​សណ្ដែក ដែល​បាន​បរិច្ចាក​ធនធាន​ផ្ទាល់ខ្លួន​ចូលរួម​ក្នុង​កិច្ចការ​មនុស្សធម៌​។​

​លោក​ក៏បាន​លើកឡើង​ដែរ​ថា​៖ ទិវា​កុមារ​កម្ពុជា និង ទិវា​កុមារ​អន្តរជាតិ ១​មិថុនា ឆ្នាំនេះ គឺ​ប្រារព្វ​ធ្វើឡើង ក្រោម​ប្រធានបទ រួមគ្នា​ការពារ​កុមារ ពី​អំពើ​កុមារ​និង​ការ ប្រើប្រាស់​គ្រឿងញៀន និង ទិវា​ពិភពលោក​ប្រឆាំង  ពលកម្ម​កុមារ​១២​មិថុនា ក្រោម​ប្រធានបទ រួមគ្នា​បញ្ចប់​ពលកម្ម​កុមារ​នៅក្នុង​ចង្វាក់ ផលិតកម្ម​កុមារ​ដើម្បី​រំលឹក​សិទ្ឋិ​ជា​មូលដ្ឋាន​របស់​កុមារ និង​ការបង្ហាញ​ពី​ការយកចិត្តទុកដាក់រ​បស់​រាជរដ្ឋាភិបាល ក្នុងការ​ដោះស្រាយ បញ្ហា​ប្រឈម​ទាំងឡាយ​របស់​កុមារ ជាពិសេស​ការបង្ការ​ទ​ប់​ស្កាត់ ការការពារ​កុមារ​ពី​អំពើហិង្សា ការប្រើប្រាស់​គ្រឿងញៀន​និង​ការ លុបបំបាត់​ពលកម្ម​កុមារ ៕


ចំនួនអ្នកទស្សនា

    20214957

  • ថ្ងៃនេះ4291
  • ម្សិលមិញ2931
  • សប្តាហ៍នេះ16481
  • ខែនេះ4291
  • ឆ្នាំនេះ987511
  • សរុប20214957