​លោក ឆ​យ ថា​រី​ន​ប្រារព្ធ​ទិវា​កុមារ អន្តរជាតិ​នៅ វិទ្យាល័យ សាយឈុំ​កោះសូទិន

01-June-2016 | ដោយ មែន កំសត់

 
​កំពង់ចាម​៖​នៅ​ព្រឹក​ថ្ងៃទី​០១​ខែឧសភា​ឆ្នាំ​២០១៦​បាន​ប្រារព្ធ​ទិវា​កុមារ អន្តរជាតិ​1​មិថុនា​2016​ខួប​លើក​ទី​67 នៅ វិទ្យាល័យ សាយឈុំ​កោះសូទិន  ក្រោម​អធិបតីភាព​លោក ឆយ ថា​រី​ន​អភិបាលរង ស្រុក​កោះសូទិន ហើយ​ទិវា​កុមារ​អន្តជាតិ​នេះ​មានការ​ចូលរួម​ពី ក្រុមការងារ​ស្រុក​ចុះជួយ​ឃុំ លោក ខៀវ វុត្ថា​មេឃុំ​កោះសូទិន សមាជិក​ក្រុមប្រឹក្សាឃុំ លោកគ្រូ​អ្នកគ្រូ សិស្សានុសិស្ស​និង​មន្ត្រីរាជការ​ជាច្រើន​នាក់​ផងដែរ​។​

​នៅក្នុង​ខ្លឹមសារ នៃ​សារលិខិត របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា  ដែល​អាន​ដោយ​លោក​ឆយ ថា​រី​ន អភិបាលរង​ស្រុក បាន​លើកឡើងថា សង្គមជាតិ​របស់​យើង នឹង​បន្ត​លើក​កំពស់ នូវ​វប្បធម៌​ស្រឡាញ់​កុមារ សំដៅ​រួមចំណែក​លប់បំបាត់​អំពើហិង្សា​លើ​កុមារ ការកេងប្រវ័ញ្ច​លើ​ពលកម្ម​កុមារ  និង ការរំលោភបំពាន ការជួញដូរ​កុមារ និង​លើកស្ទួយ សេចក្តីថ្លៃថ្នូរ​របស់​កុមារ ដែលជា​ការលើក​កំពស់​សុខុមាលភាព​រប​ស់​សង្គមជាតិ កម្ពុជា យើង​ទាំងមូល​ផងដែរ​។​

​ទិវា​កុមារ​អន្តរជាតិ​១​មិថុនា​, ទិវា​ពិភពលោក​ប្រឆាំង​ពលកម្ម​កុមារ​១២​មិថុនា​, និង ទិវា​កុមារ​កម្ពុជា​ឆ្នាំ​២០១៦ នឹង​ពង្រឹង​បន្ថែមទៀត នូវ​ឆន្ទៈ  ប្តូរផ្តាច់​របស់​ប្រជាជន​កម្ពុជា​យើង អោយ​បន្ត​យកចិត្តទុកដាក់​ខ្ពស់ ជាប្រចាំ លើ​វិស័យ​សុខុមាលភាព​កុមារ​នៅក្នុង​ទូទាំង ព្រះរាជា​ណ​កម្ពុជា​យើង​។​

​នាឱកាស​នោះ លោក ខៀវ វុត្ថា​មេឃុំ​កោះសូទិន បានលើកឡើង​ដែរ​ថា​៖ ទិវា​កុមារ​កម្ពុជា និង ទិវា​កុមារ​អន្តរជាតិ ១​មិថុនា ឆ្នាំនេះ គឺ​ប្រារព្វ​ធ្វើឡើង ក្រោម​ប្រធានបទ រួមគ្នា​ការពារ​កុមារ ពី​អំពើ​កុមារ​និង​ការ ប្រើប្រាស់​គ្រឿងញៀន និង ទិវា​ពិភពលោក​ប្រឆាំង  ពលកម្ម​កុមារ​១២​មិថុនា ក្រោម​ប្រធានបទ រួមគ្នា​បញ្ចប់​ពលកម្ម​កុមារ​នៅក្នុង​ចង្វាក់ ផលិតកម្ម​កុមារ​ដើម្បី​រំលឹក​សិទ្ឋិ​ជា​មូលដ្ឋាន​របស់​កុមារ និង​ការបង្ហាញ​ពី​ការយកចិត្តទុកដាក់រ​បស់​រាជរដ្ឋាភិបាល ក្នុងការ​ដោះស្រាយ បញ្ហា​ប្រឈម​ទាំងឡាយ​របស់​កុមារ ជាពិសេស​ការបង្ការ​ទ​ប់​ស្កាត់ ការការពារ​កុមារ​ពី​អំពើហិង្សា ការប្រើប្រាស់​គ្រឿងញៀន​និង​ការ លុបបំបាត់​ពលកម្ម​កុមារ ៕


ចំនួនអ្នកទស្សនា

    20215317

  • ថ្ងៃនេះ4651
  • ម្សិលមិញ2931
  • សប្តាហ៍នេះ16841
  • ខែនេះ4651
  • ឆ្នាំនេះ987871
  • សរុប20215317