ភ្នំពេញ៖នៅព្រឹកថ្ងៃទី០១ ខែមិថុនា ឆ្នាំ២១៦ នេះលោក សេង សាញ់ចៅសង្កាត់ស្ទឹងមានជ័យ និងលោកមេភូមិ ព្រមទាំងកម្លាំងប្រជាការពារសង្កាត់ ភូមិ បានបន្តចុះជួយ ស្តារអណ្តូងលូ ចាប់ពីក្រុមទី៧ ដល់ក្រុមទី១៧ ស្ថិតនៅភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
- រយះពេល៥ថ្ងៃមកហើយដែលអាជ្ញាធរសង្កាត់បានខិតខំ រំដោះទឹកលេចពីលំនៅរដ្ឋានរបស់ប្រជាពលរដ្ឋមកដល់ពេលនេះទឹកបានស្រកអស់ពីផ្លូវ ។
- ប្រពន្ធ័លូដែលត្រូវស្តានេះ មានប្រវែង១,៤០០ម៉ែត្រឆ្លងកាត់ក្រុមទី៧ និង ក្រុមទី១៧ ភូមិឫស្សី ហូរចូលទៅបឹងទំពុន ។-ចំពោះថវិកាដែលត្រូវចំណាយ គឺជាថវិការ របស់សាលាសង្កាត់ស្ទឹងមានជ័យ និង ភូមិ៕