លោក ឌី រ​ត្ន័​ខេ​ម​រុណ​ចូលរួម​ជា​គណៈអធិបតី ក្នុង​ពិធី​ខួប​លើក​ទី ៦៧ ទិវា​កុមារ​អន្តរជាតិ

01-June-2016 | ដោយ មែន កំសត់


​ភ្នំពេញ​៖​នៅ​ព្រឹក​ម៉ោង ៨ ថ្ងៃទី ៣១ ខែ ឩ​សភា ឆ្នាំ ២០១៦ លោក ឌី រ​ត្ន័​ខេ​ម​រុណ អភិបាលរង​ខណ្ឌមានជ័យ បាន​ចូលរួម​ជា​គណៈអធិបតី ក្នុង​ពិធី​ខួប​លើក​ទី ៦៧ ទិវា​កុមារ​អន្តរជាតិ ១ មិថុនា ឆ្នាំ​២០១៦ នៅ​សាលាបឋមសិក្សា​វត្ត​សន្សំ​កុសល ដោយមាន​ការចូលរួម​ពី លោកស្រី ទឹម លី​ណា នាយិកា​សាលា​វត្ត​សន្សំ​កុសល លោក​ក្រុមប្រឹក្សា​សង្កាត់ មេភូមិ ប្រធានការិយាល័យ​អប់រំ​ខណ្ឌមានជ័យ លោក គ្រូ​អ្នកគ្រូ ជាពិសេស​ដោយមាន​ការ​ចូលរួម​ពី​សំណាក់​សិស្សានុសិស្ស សរុប​៣០០​នាក់​ផងដែរ​។​

​នៅ ក្នុងឱកាស​នោះ​ដែល លោក ឌី រ​ត្ន័​ខេ​ម​រុណ បាន​អាន​សារលិខិត សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​ឪ​កាស​ខួប​លើក​ទី ៦៧ ទិវា​កុមារ​អន្តរជាតិ ១​មិថុនា ខួប​លើក​ទី​១៥ ទិវា​ពិភពលោក​ប្រឆាំង​ពលកម្ម​កុមារ ១២​មិថុនា និង ទិវា​កុមារ​កម្ពុជា ឆ្នាំ ២០១៦ បន្ទាប់មក លោក ឌី រ​ត្ន័​ខេ​ម​រុណ អភិបាលរង​ខណ្ឌមានជ័យ​បាន​ចែក​នូវ​សំភា​រះ​សិក្សា​ជូន​ដល់​សិស្ស​ក្រីក្រ ក្នុងចំណោម​សិស្ស​ក្រីក្រ​ចំនួន​១២០​នាក់​ចំរាញ់​បាន​សិស្ស​ក្រីក្រ​សុទ្ធសាធ ៣០​នាក់ និង​សំភាះ​ត្រូវ​ចែកជូន​មានដូចជា កាបូបស្ពាយ ចំនួន​១ សៀវភៅ​ចំនួន ២​ក្បាល ប៊ិច ចំនួន ២​ដើម ខ្មៅ​ដៃ​ចំនួន ២ ខោ អាវ ចំនួន ១​កំ​ប្លេ និង ថវិកា ចំនួន​សិស្ស​ក្រីក្រ​ក្នុង​ម្នាក់ ២​ម៉ឺន​រៀល​សរុប​សិស្ស​ក្រីក្រ​ចំនួន ៣០​នាក់ ៦០​ម៉ឺន​រៀល លោកស្រី​នាយិកា​សាលា ថវិកា​ចំនួន ២០​ម៉ឺន​រៀល សរុប​ទាំងអស់ ៨០​ម៉ឺន​រៀល​ផង​ដែរ ។​

ចំនួនអ្នកទស្សនា

    20215467

  • ថ្ងៃនេះ4801
  • ម្សិលមិញ2931
  • សប្តាហ៍នេះ16991
  • ខែនេះ4801
  • ឆ្នាំនេះ988021
  • សរុប20215467