ខេត្តបន្ទាយមានជ័យ ៖នៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៦នៅសាលាខេត្តបន្ទាយមានជ័យបានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៤ អាណត្តិទី២ របស់ក្រុមប្រឹក្សាខេត្ តក្រោមអធិបតីភាព ឯកឧត្តម អ៊ុង អឿន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សួន បវរ អភិបាលខេត្ត ហើយពិធីនេះក៏មានការចូលរួមពីឯកឧត្តម លោកជំទាវ ជាសមាជិក្រុមប្រឹក្សាខេត្តកងកម្លាំងប្រដាប់អាវុធ ទាំង៣លោកប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត អភិបាលស្រុកក្រុង អធិការនគរបាលស្រុកក្រុងសរុបចំនួន៤៨រូប(ស្រី៧រូប) ផងដែរ។
ដំណើរការប្រជុំ មានរបៀបវារៈមានដូចជា៖១-ពិនិត្យ ពិភាក្សានិងអនុម័តសេចក្តីព្រាងរបៀបវារៈនៃកិច្ចប្រជុំសាមញ្ញលើកទី២៤/២-ពិនិត្យ ពិភាក្សានិងអនុម័តសេចក្តីព្រាងកំណត់ហេតុ ស្តីពីកិច្ចប្រជុំសាមញ្ញលើកទី២៣ អាណត្តិទី២ របស់ក្រុមប្រឹក្សាខេត្តនាថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៦/៣-ពិនិត្យ ពិភាក្សានិងអនុម័តសេចក្តីព្រាងកំណត់ហេតុ ស្តីពីកិច្ចប្រជុំវិសាមញ្ញលើកទី១៧ អាណត្តិទី២ របស់ក្រុមប្រឹក្សាខេត្តនាថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៦/៤-ពិនិត្យ ពិភាក្សានិងអនុម័តសេចក្តីព្រាងរបាយការណ៏ ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្តប្រចាំខែឧសភា ឆ្នាំ២០១៦/៥-ពិនិត្យ ពិភាក្សានិងអនុម័តសេចក្តីព្រាងប្រតិទិន នៃកិច្ចប្រជុំសាមញ្ញ អាណត្តិទី២ រយៈពេល១២ខែ គិតចាប់ពីខែមិថុនា ឆ្នាំ២០១៦ ដល់ខែឧសភា ឆ្នាំ២០១៧ របស់ក្រុមប្រឹក្សាខេត្ត/៨-បញ្ហាផ្សេងៗ (ការងារចែកចាយទឹក-ការងារធារាសាស្ត្រ-ការងារកសិកម្មនិងបង្ការអគ្គីភ័យ -ការងារអត្តសញ្ញាណប័ណ្ណនិងសៀវភៅគ្រួសារ-សន្តិសុខសង្គមនិងសន្តិសុខព្រំដែន-ការងារទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៏ -ការងារទប់ស្កាត់គ្រឿងញៀន-ការងារទប់ស្កាត់បទល្មេីសទំនិញគេចពន្ឋ-ការងារបរិស្ថាននិងសោភ័ណភាពទីក្រុង -ការងារអប់រំ-ការងារសុវត្តិភាព គុណភាពចំណីអាហារនិងអនាម័យ)។
ក្រោយពីស្ដាប់របាយការណ៍របស់រដ្ឋបាលសាលាខេត្តរយៈពេល១ខែដែលអានជូននដោយលោកនាយករដ្ឋបាល សាលាខេត្តរួចមកមានមតិសំណេះសំណាលទៅកាន់កិច្ចប្រជុំនាឱកាសនោះដែរឯកឧត្តម អ៊ុង អឿន ប្រធានក្រុមប្រឹក្សាខេត្ត បានជម្រុញដល់សមត្ថកិច្ច អាជ្ញាធរមូលដ្ឋាន ត្រូវយកចិត្តទុកដាក់លើការ ការពារ សន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ ការបង្ក្រាបបទល្មើសគ្រប់ប្រភេទឲ្យបានទាន់ពេលវេលា មានផែនការមានការដាក់វេនប្រចាំការរវាង កងកម្លាំងប្រជាការពារ សង្កាត់ ភូមិ សហការជាមួយប៉ុស្តិ៍នគរបាល ក្រុមប្រឹក្សាឃុំដើម្បីបង្ការបង្ក្រាបនូវបាតុភាពដែលបង្កឡើងដោយ ក្រុម ក្មេងទំនើងនិងបទល្មើសផ្សេងៗ ក្រុមប្រមូលផ្ដុំ អាវខ្មៅរបស់ក្រុមបក្សឬសង្គមស៊ីវិល ទាមទារឲ្យដោះលែងសកម្មជនអង្គការ និងជនល្មើស និងព្រមទាំងបាតុភាពជាយថាហេតុដែលកើតមាន ផ្ដល់ព័ត៌មានតាមរយៈអាយកូម លើកិច្ចប្រតិបត្តិការជារៀងរាល់ថ្ងៃ ស្រាវជ្រាវស្វែងរកមុខសញ្ញាគ្រឿងញៀន បង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទ ឲ្យខានតែបាន ហើយត្រូវរៀបចំក្រុមការងារ ចុះធ្វើការឆែកឆេរអាវុធ ជាតិផ្ទុះ ច្បាប់ចរាចរណ៍ផ្លូវគោក គ្រឿងស្រវឹង ដើម្បីពង្រឹង និងកាត់បន្ថយ អសន្តិសុខនៅមូលដ្ឋាន លោកប្រធានក៏បានលើកឡើងបន្ថែមទៀតដែរថា៖ត្រូវចុះធ្វើ រដ្ឋបាលចំហរនៅគ្រប់ មូលដ្ឋានដើម្បីងាយស្រួលក្នុងការក្ដាប់មុខសញ្ញា និងគ្រប់គ្រងស្ថិតិប្រជាពលរដ្ឋបានត្រឹមត្រូវ ចំពោះប្រជាពលរដ្ឋដែលខ្វះខាតទឹកប្រើប្រាស់ត្រូវស្រង់ស្ថិតិ ឲ្យបានច្បាស់ផ្ញើមកកាន់សាលាស្រុកខេត្តដើម្បី ស្វែងរកសប្បុរសជនចូលរួមដោះស្រាយជូនពួកគាត់ឲ្យបានទាន់ពេលវេលា៕