កំពង់ឆ្នាំង៖មេឃុំកោះថ្កូវលោកចិនផាន់ ណានិងលោកងិនសាវឿនប្រធានសហគមន៍នេសាទពាមពពេជត្រូវបានរងនូវ ការចោទប្រកាន់ពីសំណាក់ប្រជាពលរដ្ឋថាបានឃុបឃិតគ្នាដុតនិង កាប់បំផ្លាញព្រៃលិចទឹកស្ថិតក្នុងតំបន់៣ជាច្រើនហិកតាដើម្បីវាតយក ដីធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួន។
ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន បានប្រាប់ឲ្យដឹងថាកន្លងមកនេះលោកមេឃុំកោះថ្កូវនិងលោកប្រធាន សហគមន៍នេសាទពាមពេជក្នុងស្រុកជលគិរីខេត្តកំពង់ឆ្នាំងបានរួមគំនិត គ្នាលួចដុតនិងកាប់បំផ្លាញព្រៃលិចទឹកស្ថិតក្នុងតំបន់ហាមឃាត់អស់ ជាច្រើនហិកតាដើម្បីវាតធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន។
ប្រជាពលរដ្ឋ បានឲ្យដឹងទៀតថាកាលពីរដូវប្រាំងកន្លងទៅនេះបឹងអភិរក្សមេពូជត្រី បឹងងទទឹងថ្ងៃត្រូវបានមេឃុំរួមនិងប្រធានសហគមន៍នេសាទនេះបូមពង្រីង ចាប់យកត្រីផងដែរ។ដែលទង្វើរទាំងនេះគឺជាការបំផ្លិចបំផ្លាញធនធាន ជលផលនិងបានប្រព្រឹត្តខុសពីច្បាប់ស្តីពីជលផលផងដែរ។
ប្រជាពលរដ្ឋនៅភូមិពាមពេជមានការសោកស្តាយយ៉ាងខ្លាំងចំពោះ ការកាប់បំផ្លាញព្រៃលិចទឹកនៅចំណុចបឹងទទឹងថ្ងៃនេះហើយបើនៅតែ បណ្តែតបណ្តោយតទៅទៀតនោះធនធានជលផលទាំងនេះនឹងរលាយហិនហោចអស់ជាមិនខាន ។
ប្រជាពលរដ្ឋសំណូមពរឲ្យអាជ្ញាធរខេត្តនិងជំនាញរដ្ឋបាលជលផល មេត្តាចុះទៅពិនិត្យនៅតំបន់នេះផងបើមិនមានវិធានការទប់ស្កាត់បាន ទាន់ពេលទេនោះ ទំហំនៃការកាប់បំផ្លាញកាន់តែរីករាលដាលធំទៅៗជាមិនខាន។
ពាក់ព័ន្ធនិងករណីនេះលោកមេឃុំកោះថ្កូវនិងប្រធានសគមន៍នេសាទពាម ពពេជមិនអាចទាក់សុំការបំភ្លឺបាននោះទេ។ប៉ុន្តែលោកសោមភិរុណនាយខ័ ណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំងបានបញ្ជាក់ថាករណីនេះលោកបានដឹងហើយនិង បានឲ្យមន្ត្រីចុះទៅពិនិត្យរួចហើយដែរដែលករណីនេះមានតែការកាប់ពង្រាប ដីស្រែចាស់ៗប៉ុណ្ណោះ។
លោកនាយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង បានបញ្ជាក់ថាប្រសិនបើរកឃើញថាមានការកាប់បំផ្លាញព្រៃលិចទឹកពិតប្រាកដ មែននោះអ្នកប្រព្រឹតនឹងត្រូវទទួលទោសតាមច្បាប់ស្តីពីជលផល៕