កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​២៤ របស់​ក្រុមប្រឹក្សា​ខណ្ឌដូនពេញ

02-June-2016 | ដោយ មែន កំសត់


​ភ្នំពេញ​៖​នៅ​ថ្ងៃទី​៣១ ខែឧសភា ឆ្នាំ​២០១៦ វេលា​ម៉ោង ១៤​និង​៣០​នាទី​រសៀល នៅ​សាលាខណ្ឌ​ដូនពេញ មាន​បើក​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​២៤ របស់​ក្រុមប្រឹក្សា​ខណ្ឌដូនពេញ អាណត្តិ​ទី​២ ក្រោម​អធិបតីភាព​លោក ហែម អាន ប្រធាន​ក្រុមប្រឹក្សា​ខណ្ឌដូនពេញ ។

​ក្នុង​កិច្ចប្រជុំ​នេះដែរ​មានការ​ចូលរួម​ពី​សមាជិក​ក្រុមប្រឹក្សា​ខណ្ឌ លោក ឈឹម ឌី​ណា អភិបាលរងខណ្ឌ តំណាង​លោក​អភិបាល​នៃ​គណៈ​អភិបាល​ខណ្ឌដូនពេញ​តំណាង​អធិការនគរបាល​ខណ្ឌ តំណាង​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខណ្ឌ នាយករង​រដ្ឋបាល​ខ​ណ្ឌ ចៅសង្កាត់​ទាំង​១១ ប្រធាន និង​តំណាង​ទី​រួម​ផ្សារ​ទាំង​៣ ប្រធាន​-​អនុប្រធាន​ការិយាល័យ អង្គភាព​ទាំង​៥ និង​ប្រធានការិយាល័យ​ជំនាញ​ជុំវិញ​ខណ្ឌ ព្រមទាំង​តំណាង​ប្រជាពលរដ្ឋ សរុប​វត្តមាន​ទាំងអស់​ចំនួន ៥០​រូប​។

​កិច្ចប្រជុំ​នេះ​បាន​ពិនិត្យ ពិភាក្សា និង​អនុម័ត​លើ​របៀបវារៈ ដូចតទៅ​៖
1- ពិនិត្យ និង​អនុម័ត​សេចក្តីព្រាង​កំណត់ហេតុ​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​២៣ របស់​ក្រុមប្រឹក្សា​ខណ្ឌដូនពេញ អាណត្តិ​ទី​២
2- ពិនិត្យ និង​អនុម័ត​សេចក្តីព្រាង​របាយការណ៍​ប្រចាំ​ខែឧសភា ស្តីពី​ការអនុវត្ត​ការងារ​របស់​រដ្ឋបាល​ឆ្នាំ​២០១៦
3- ពិនិត្យ និង​អនុម័ត​សេចក្តីព្រាង​សេចក្តីព្រាង​ប្រិ​តិ​ទិន កម្មវិធី​វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់​របស់​ក្រុមប្រឹក្សា​ខណ្ឌដូនពេញ អាណត្តិ​ទី​២ ឆ្នាំ​២០១៦
4- ពិនិត្យ និង​អនុម័ត​សេចក្តីព្រាង​តារាង​បែងចែក​ប្រាក់រង្វាន់​លើកទឹកចិត្ត​ប្រចាំ​ខែឧសភា ឆ្នាំ​២០១៦ ដែល​បានមកពី​ការផ្តល់សេវា​រដ្ឋបាល​ស​ម្រា​ប់​ឧបត្ថម្ភ​ជូន​មន្ត្រី បុគ្គលិក នៃ​រដ្ឋបាល​ខណ្ឌដូនពេញ
5- ការងារ​ផ្សេងៗ ៖ ផ្សព្វផ្សាយ​ដីកា ស្តីពី​ការតែងតាំង​មន្ត្រី​ជំនាញ បម្រើការ​ក្នុង​រដ្ឋបាល​ខណ្ឌដូនពេញ​។​

 ក្រោយពី​ស្ដាប់​របាយការណ៍​របស់​រដ្ឋបាល​សាលាខណ្ឌ​រយៈពេល​១​ខែ​ដែល​អាន​ជូ ន​ដោយ​លោកនាយក​រដ្ឋបាល សាលាខណ្ឌ​រួចមក​មានមតិ​សំណេះសំណាល​ទៅកាន់​កិច្ចប្រជុំ​នាឱកាស​នោះដែរ លោក ហែម អាន ប្រធាន​ក្រុមប្រឹក្សា​ខណ្ឌដូនពេញ បាន​ជម្រុញ​ដល់​សមត្ថកិច្ច អាជ្ញាធរ​មូលដ្ឋាន ត្រូវ​យកចិត្តទុកដាក់​លើ​ការ ការពារ សន្តិសុខ​សណ្ដាប់ធ្នាប់​សាធារណៈ ការបង្ក្រាប​បទល្មើស​គ្រប់​ប្រភេទ​ឲ្យ​បាន​ទាន់ពេលវេលា មាន​ផែនការ​មានការ​ដាក់​វេន​ប្រចាំការ​រវាង កងកម្លាំង​ប្រជា​ការពារ សង្កាត់ ភូមិ សហការ​ជាមួយ​ប៉ុស្តិ៍នគរបាល ក្រុមប្រឹក្សា​ស​ង្កាត់​ដើម្បី​បង្ការ​បង្ក្រាប​នូវ​បាតុភាព​ដែល​បង្កឡើង​ដោយ ក្រុម ក្មេង​ទំនើង​និង​បទល្មើស​ផ្សេងៗ ក្រុម​ប្រមូលផ្ដុំ អាវខ្មៅ​របស់​ក្រុម​បក្ស​ឬ​សង្គម​ស៊ីវិល ទាមទារ​ឲ្យ​ដោះលែង​សកម្មជន​អង្គការ និង​ជនល្មើស និង​ព្រមទាំង​បាតុភាព​ជាយថាហេតុ​ដែល​កើតមាន  ផ្ដល់ព័ត៌មាន​តាមរយៈ​អាយកូម លើ​កិច្ចប្រតិបត្តិការ​ជា​រៀងរាល់ថ្ងៃ ស្រាវជ្រាវ​ស្វែងរក​មុខសញ្ញា​គ្រឿងញៀន បង្ក្រាប​ល្បែងស៊ីសង​គ្រប់​ប្រភេទ ឲ្យ​ខាន​តែ​បាន ហើយ​ត្រូវ​រៀបចំ​ក្រុមការងារ ចុះ​ធ្វើការ​ឆែកឆេរ​អាវុធ ជាតិ​ផ្ទុះ ច្បាប់​ចរាចរណ៍​ផ្លូវគោក គ្រឿង​ស្រវឹង ដើម្បី​ពង្រឹង និង​កាត់បន្ថយ អសន្តិសុខ​នៅ​មូលដ្ឋាន លោក​ប្រធាន​ក៏បាន​លើកឡើង​បន្ថែមទៀត​ដែរ​ថា​៖​ត្រូវ​ចុះ​ធ្វើ រដ្ឋបាល​ចំហរ​នៅ​គ្រប់ មូលដ្ឋាន​ដើម្បី​ងាយស្រួល​ក្នុងការ​ក្ដាប់​មុខសញ្ញា និង​គ្រប់គ្រង​ស្ថិតិ​ប្រជាពលរដ្ឋ​បាន​ត្រឹមត្រូវ ចំពោះ​ប្រជាពលរដ្ឋ​ដែល​ខ្វះខាត​ទឹក​ប្រើប្រាស់​ត្រូវ​ស្រង់​ស្ថិតិ ឲ្យ​បាន​ច្បាស់​ផ្ញើមក​កាន់​សាលាខណ្ឌ​ដើម្បី ស្វែងរក​សប្បុរសជន​ចូលរួម​ដោះស្រាយ​ជូន​ពួកគាត់​ឲ្យ​បាន​ទាន់ពេលវេលា​៕



ចំនួនអ្នកទស្សនា

    20214977

  • ថ្ងៃនេះ4311
  • ម្សិលមិញ2931
  • សប្តាហ៍នេះ16501
  • ខែនេះ4311
  • ឆ្នាំនេះ987531
  • សរុប20214977