លោក ហួត លាភ​ពិសិដ្ឋ​ចុះ​រៀបចំ​សណ្តាប់ធ្នាប់ និង​សម្រួល​ចរាចរណ៍​ដល់​ក្រុមហ៊ុន​ចិន​សៀង​ហៃ​ដែល​កំពុង​ធ្វើ​ផ្លូវ​ត្រង់ចំនុច​យឿ​ត្រី​

02-June-2016 | ដោយ មែន កំសត់


​ភ្នំពេញ​៖​នា​យប់​ថ្ងៃទី​០១ ខែមិថុនា ឆ្នាំ​២០១៦ គណៈបញ្ជាការ​ឯកភាព​ខណ្ឌ​ព្រែក​ព្នៅ ដឹកនាំ​ដោយ លោក ហួត លាភ​ពិសិដ្ឋ អភិបាលរងខណ្ឌ បាន​ចុះ​រៀបចំ​សណ្តាប់ធ្នាប់ និង​សម្រួល​ចរាចរណ៍​ដល់​ក្រុមហ៊ុន​ចិន​សៀង​ហៃ​ដែល​កំពុង​ធ្វើ​ផ្លូវ ត្រង់ចំនុច​យឿ​ត្រី ផ្លូវជាតិ​លេខ​៥ ភូមិ​ពោធិ​មង្គល សង្កាត់​ព្រែក​ព្នៅ កម្លាំង​ចុះ​អនុវត្ត​សរុប ២១​នាក់ រូ​ម​មាន​៖ ១. មន្ត្រី​សាលាខណ្ឌ ០៣​នាក់​/២. ចៅសង្កាត់​ព្រែក​ព្នៅ /៣. នគរបាល​អាវុធហត្ថ​ខណ្ឌ​៤​នាក់​
៤/. សណ្តាប់ធ្នាប់​ខណ្ឌ និង​សណ្តាប់ធ្នាប់​សង្កាត់ ១០​នាក់​។​

​ជា​លទ្ធផល រួម ក្រុមហ៊ុន​ចិន​បានធ្វើ​ផ្លូវ​ដោយ​គ្មាន​ការរាំងស្ទះ និង​បាន​ផ្អាក​សកម្មភាព​ជីក​កាយ​ផ្លូវ នៅវេលា​ម៉ោង ១០​និង​០០ នាទី បន្ទាប់ពី​កាយ​អាចមន៍​ដី​ដល់​ផុត​សាច់​បេតុង ៕

ចំនួនអ្នកទស្សនា

    20214937

  • ថ្ងៃនេះ4271
  • ម្សិលមិញ2931
  • សប្តាហ៍នេះ16461
  • ខែនេះ4271
  • ឆ្នាំនេះ987491
  • សរុប20214937