កំពង់ចាម៖ នៅព្រឹកថ្ងៃទី២ខែមិថុនា ឆ្នាំ២០១៦ដោយពិនិត្យឃើញក្បាលស្ពានដើមស្ដៅឃុំពង្រ មានលក្ខណៈ ខូច លោក ផេន សុផល អភិបាលនៃគណៈអភិបាលស្រុកកោះសូទិន បានដឹកនាំកម្លាំងមានការិយាល័យ ជំនាញ មន្ត្រី សាលាស្រុក កងកម្លាំង និងក្រុមប្រឹក្សាឃុំមេឃុំ ពង្រ ធ្វើការជួសជុលជង្ហុកក្បាលស្ពានដើមស្ដៅដេម្បីងាយស្រួលក្នុងការធ្វើចរាចរណ៍សំរាប់ប្រជាពលរដ្ឋក្នុងស្រុកកោះសូទិននិងប្រកបដោយសុវត្ថិភាពមិនមានគ្រោះថ្នាក់ផ្សេងៗដែលកើតមាន ។
ចំណុចទាំងនេះជាការយកចិត្តតុកដាក់ក្នុងការដឹកនាំអភិវឌ្ឍន៍ស្រុក កោះសូទិន និងការដោះស្រាយរាល់ទុក្ខលំបាករបស់លោក ផេន សុផល អភិបាលស្រុក និងមន្ត្រីក្រោមឱវាទដែលលោកចូលរួមគ្រប់រូបភាព ធ្វើឲ្យស្រុកកោះសូទិនមានការរីកចម្រើនគ្រប់វិស័យ ធានាបានសុខសន្តិភាព និងកាត់បន្ថយភាពក្រីក្រ នៅក្នុងមូលដ្ឋានស្រុកឃុំ ស្របតាមគោលនយោបាយយុទ្ធសាស្ត្រចតុកោណរបស់ប្រមុខរាជរដ្ឋាភិបាលដែលមានសម្តេចតេជោហ៊ុន សែន ជាប្រមុខដឹកនាំ៕