ភ្នំពេញ៖នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៦ ក្រោយពីចុះពិនិត្យមើលផ្លូវនៅភូមិខ្វិតរួចមក លោក នុត ពុធដារ៉ា អភិបាលខណ្ឌ ក៏បានបន្តដំណើរចុះពិនិត្យមើលការស្ថាបនាស្ពានសាក់សំពៅថ្មី ប្រវែង ១០៨ម៉ែត្រ ទទឹង៩ម៉ែត្រ ដែលតភ្ជាប់ពីសង្កាត់សាក់សំពៅ ទៅសង្កាត់គងនយ ដោយឆ្លងកាត់ស្ទឹងព្រែកត្នោត បច្ចុប្បន្នបាននិងកំពុងស្ថាបនាដោយគម្រោងរបស់សាលារាជធានី៕