ភ្នំពេញ៖នៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៦ លោក ចេង មុនីរ៉ា អភិបាលរងខណ្ឌដង្កោបានដឹកនាកម្លាំងសណ្តាប់ធ្នាប់ខណ្ឌដង្កោ ចុះរៀបចំសណ្តាប់ធ្នាប់ផ្សារថ្នល់បត់ ស្ថិតក្នុងភូមិថ្មី សង្កាត់ដង្កោ និងបានណែនាំដល់អាជីវករដែលលក់ដូរនៅលើចំណីផ្លូវទាំងអស់ ឲ្យរៀបចំសម្ភារៈ និងទំនិញរបស់ខ្លួន ឲ្យបានត្រឹមត្រូវ និងបញ្ឈប់ការដាក់តាំងលក់នៅលើចំណីផ្លូវបន្តទៀត ដើម្បីបញ្ចៀសការកកស្ទះចរាចរណ៍ និងសណ្តាប់ធ្នាប់ ព្រមទាំងសោភណ្ឌភាពក្នុងមូលដ្ឋានផងដែរ៕