លោក ប៉ឹ​ល កុសល រៀបចំ​វេទិកាសាធារណៈ ស្តីពី​ការអនុវត្ត​គោលនយោបាយ (​ភូមិ​-​សង្កាត់​មាន​សុវត្ថិភាព​)

04-June-2016 | ដោយ មែន កំសត់


ភ្នំពេញ​៖​នៅ​ថ្ងៃទី ០៣ ខែ មិថុនា ឆ្នាំ​២០១៦ សាលាសង្កាត់​ភ្នំពេញ​ថ្មី​បានរៀបចំ​វេទិកាសាធារណៈ ស្តីពី​ការអនុវត្ត​គោលនយោបាយ (​ភូមិ​-​សង្កាត់​មាន​សុវត្ថិភាព​) នៅក្នុង​បរិវេណ​បូរី​ពិភពថ្មី ស្ថិតនៅ​ភូមិ​គោក​ឃ្លាង សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ក្រោម​អធិបតីភាព លោក ប៉ឹ​ល កុសល អភិបាល​នៃ​គណៈ​អភិបាលខណ្ឌ​សែន​សុខ​។​

​ពិធី​នេះ​មាន​វត្តមាន​ចូលរួម​ពី​លោក ជុំ សា​រ៉ា​យ ចៅសង្កាត់​ភ្នំពេញ​ថ្មី និង​លោក ម៉ក់​ហុង អធិការនគរបាល​ខ​ណ្ឌ​សែន​សុខ ក្រុមប្រឹក្សា​សង្កាត់ មេភូមិ និង ប្រជាពលរដ្ឋ​ជាច្រើន​នាក់​ផងដែរ ។​

​បន្ទាប់ពី​លោក ជុំ សា​រ៉ា​យ ចៅសង្កាត់​ភ្នំពេញ​ថ្មី បានធ្វើ​បទ​បង្ហាញជូន និង​របាយការណ៍ ស្ដីពី​កិច្ចសហប្រតិបត្តិការ របស់ សមត្ថកិច្ច និង អាជ្ញាធរ ដែល​បាន​អនុវត្តន៍​នាពេល​កន្លងមក  ហើយ​លោក​ក៏បាន​ជម្រាបជូន​នូវ​គោលនយោបាយ ភូមិ សង្កាត់​មាន សុវត្ថិភាព ៩​ចំនុច ដល់​ប្រជាពលរដ្ឋ​ដែល​បាន​ចូលរួម​ឲ្យ​បាន​យល់ដឹង​និង​ជ្រាប​រួចមក​។​

​នាឱកាស​នោះ លោក ប៉ឹ​ល កុសល អភិបាល​នៃ​គណៈ​អភិបាលខណ្ឌ​សែន​សុខ បានធ្វើការ​សំណេះសំណាល​ទៅកាន់​បងប្អូន អ្នក ចូលរួម​ប្រកបដោយ​ភាពកក់ក្ដៅ និង​ស្និទ្ធស្នាល បំផុត  លើសពី​ការ​សំណេះសំណាល លោក ក៏បាន​សំណូមពរ​ដល់​ប្រជាពលរដ្ឋ មេត្តា​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍  និង ចូលរួម សហការ លើ​ការអនុវត្តន៍ គោលនយោបាយ ភូមិ​ឃុំ​មាន​សុវត្ថិភាព ឲ្យ​មាន​ប្រសិទ្ធ ភាព  មិន​ប្រព្រឹត្ត ល្បែងស៊ីសង​គ្រប់​ប្រភេទ  មិន​ប្រើប្រាស់​គ្រឿងញៀន​ខុសច្បាប់ ក្នុងករណី​នៅតែ​ល្មើស មិន​ព្រម​បញ្ឈប់ សមត្ថកិច្ច​និង​អាជ្ញាធរ នឹង​បន្ត ការបង្ក្រាប ស្រាវជ្រាវ ស្វែងរក យក​ជន​ដែល​ប្រព្រឹត្ត​នោះមក​ដាក់ទោស​ឲ្យ​ខាន​តែ​បាន លោក​ក៏បាន​បន្ត​ផងដែរ​ថា​៖ សូម​បងប្អូន​ចូលរួម​សហការ​ផ្ដល់ព័ត៌មាន ពាក់ព័ន្ធ សភាព ការ  កើតឡើង ឬ ការងារ​ផ្សេងៗ តាមរយៈ​លេខ​ទូរ​សព្ទ សាលាសង្កាត់ ប៉ុស្តិ៍នគរបាល ឬ​តាមរយៈ​លោក​មេភូមិ ដើម្បី ថ្នាក់​សង្កាត់​មាន​វិធានការ​ទប់ស្កាត់បាន​ទាន់ពេលវេលាបន្ទាប់មកលោកអភិបាលក៏​បានចែកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរចំនួន ៤៥០ សន្លឹក ជូនប្រជាពលរដ្ឋស្ថិតនៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ៕
 

ចំនួនអ្នកទស្សនា

    20215147

  • ថ្ងៃនេះ4481
  • ម្សិលមិញ2931
  • សប្តាហ៍នេះ16671
  • ខែនេះ4481
  • ឆ្នាំនេះ987701
  • សរុប20215147