ភ្នំពេញ៖នាព្រឹកថ្ងៃទី ០៤ខែមិថុនា ឆ្នាំ ២០១៦នេះ ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌព្រែកព្នៅបានចុះសាកសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ទៅចែកជូនដល់ប្រជាពលរដ្ឋ ចាស់ជរាមានជីវភាពខ្វះខាតចំនួន១០គ្រួសារ ដែលរស់នៅក្នុងភូមិត្រពាំងពោធិ៍ ភូមិ បែកបក ភូមិកប់ស្រូវតូច សង្កាត់គោករកាខណ្ឌ ព្រែកព្នៅ
រាជធានីភ្នំពេញ ។
លោក ជា ខេមា ប្រធានអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌព្រែកព្នៅ បានមានប្រសាសន៍លើកឡើងពីការយកចិត្តទុកដាក់គិតគូរខ្ពស់ជាប់ជានិច្ចពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដល់សុខទុក្ខប្រជាពលរដ្ឋដែលរងគ្រោះ និងងាយរងគ្រោះដោយប្រការផ្សេងៗ មិនថាទីជិតទីឆ្ងាយ គ្រប់ច្រកល្ហក ពោល(ទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា) ។
អំណោយដែលបានចែកជូនគ្រួសារនីមួយៗទទួលបាន៖ អង្ករ៣០គីឡូក្រាម មី១កេស ត្រីខ១យួរ ឃីត១ក្នុងនោះមាន(មុង១ ភួយ១ ក្រមា១ សារុង១) និងថវិកាចំនួន២មុឺនរៀលផងដែរ៕