លោក អៀង សុខ​ឃីម​រៀបចំ​ធ្វើ​វេទិការ​សារ​ធា​រណៈ​ស្តីពី​ភូមិ​សង្កាត់​មាន​សុវត្ថិភាព​

04-June-2016 | ដោយ មែន កំសត់


​ភ្នំពេញ​៖រដ្ឋបាល​សង្កាត់​អូរ​ឬ​ស្សី​ទី​បួន​នា​រសៀល​ថ្ងៃទី​៣​ខែមិថុនា​២០១៦គណៈបញ្ជាការ​ឯកភាព​សង្កាត់​បានធ្វើ​វេទិការ​សារ​ធារ​ណៈ​ស្តីពី​ភូមិ​សង្កាត់​មាន​សុវត្ថិភាព អ្នកដឹកនាំ​អង្គរ​ប្រជុំដោយ លោក អៀង សុខ​ឃីម ចៅសង្កាត់​។​

​ហើយ​កិច្ចប្រជុំ​មាន​វត្តមាន សមាជិក​ក្រុមប្រឹក្សា​សង្កាត់ នាយប៉ុស្តិ៍​នគរបាល មេភូមិ​និង​ប្រជាជន​ចូលរួម​សរុប​៤២ នាក់ ស្រី​.២៤. នាក់ បន្ទាប់ពីលោក អៀង​. សុខ​ឃីម ចៅសង្កាត់ បានធ្វើ​បទ​បង្ហាញជូន និង​របាយការណ៍ ស្ដីពី​កិច្ចសហប្រតិបត្តិការ របស់ សមត្ថកិច្ច និង អាជ្ញាធរ ដែល​បាន​អនុវត្តន៍​នាពេល​កន្លងមក  ហើយ​លោក​ក៏បាន​ជម្រាបជូន​នូវ​គោលនយោបាយ ភូមិ សង្កាត់​មាន សុវត្ថិភាព ៩​ចំនុច ដល់​ប្រជាពលរដ្ឋ​ដែល​បាន​ចូលរួម​ឲ្យ​បាន​យល់ដឹង​និង​ជ្រាប​រួចមក​។​ក្នុងនោះដែរ​ក៍​មានការ​សំណូមពរ​របស់​ប្រជាពលរដ្ឋ និង​ការកោតសរសើរ​លើ​មន្ត្រីសង្កាត់​សំណូមពរ​1 លោក យាយ ម៉ុ​ល ពិ​ជ្រ​ម្ចាស់ផ្ទះ​138​អឺ​3z ដែលមាន​ឆ្កែ ទាំង​ធំ​ទាំង​តូច​19 នោះ​ពេលនេះ​គាត់​បានអោយ​គេ​អស់ហើយ​គាត់​ទុក​តែ​ឆ្កែ​3 ទេ​សុំ​លោក​ចៅសង្កាត់​អ​ធ្យា​ស្រ​យ័ 2. លោក មុំ​. ហិន​. បានធ្វើ​ភា្ន​ងារ​ពិនិត្យ​សំ​រា​ម​មួយខែ​ហើយ​មិនទាន់បាន​​បើកប្រាក់​ខែ​ទេ​. 3. លោក ណុប​. អាន សុំ​លោក​ចៅសង្កាត់​អោយ​ម្ចាស់ផ្ទះ​367eo eoz​បូ​ប់​លូ​ព្រោះ​ប​ច្ច​ប្បន្ន​ធំក្លិន​ដល់​អ្នកជិតខាង 4 លោក ឡា​ច​. ព្រុំ​. សូម​ថ្លែងអំណរគុណ​លោក​ចៅសង្កាត់​និង​លោក អភិបាលខណ្ឌ​ដែល​បានដាក់​ភ្លើង​តាម​ច្រក​ផ្លូវ​ពេលយប់​មាន​ភ្លើង​អំ​​ពូ​ល​ភ្លឺ​លែងមាន​បារ​ម្ម​ណ៌​ពី​សន្តិសុខ​ចោរ​រា​ត្បា​ត​ទៀតហើយ​5​លោក ណុប​. អាន​. ក៏​សូម​ថែ្ល​ង​អំណរ​អរគុណ​. លោក​ចៅសង្កាត់​និង​លោក​អភិបាលខណ្ឌ​ដែល​បានគិត គូរ​ដល់​ប្រជាជន​ដែល​រស់​នៅតាម​ច្រក​ផ្លូវ​តូចៗ ចំណុច​សំណូមពរ​ទាំងអស់​សង្កា​ត់​បាន​ធានា​នឹង​ដោះស្រាយ​ជូន​គាត់​អោយបាន​នៅ​អាទិត្យ​ក្រោយ​។​


​នាឱកាស​នោះ លោក​ចៅសង្កាត់​ក៏បាន​ធ្វើការ​សំណេះសំណាល​ទៅកាន់​បងប្អូន អ្នក ចូលរួម​ប្រកបដោយ​ភាពកក់ក្ដៅ និង​ស្និទ្ធស្នាល បំផុត  លើសពី​ការ​សំណេះសំណាល លោក ក៏បាន​សំណូមពរ​ដល់​ប្រជាពលរដ្ឋ មេត្តា​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍  និង ចូលរួម សហការ លើ​ការអនុវត្តន៍ គោលនយោបាយ ភូមិ​ឃុំ​មាន​សុវត្ថិភាព ឲ្យ​មាន​ប្រសិទ្ធ ភាព  មិន​ប្រព្រឹត្ត ល្បែងស៊ីសង​គ្រប់​ប្រភេទ  មិន​ប្រើប្រាស់​គ្រឿងញៀន​ខុសច្បាប់ ក្នុងករណី​នៅតែ​ល្មើស មិន​ព្រម​បញ្ឈប់ សមត្ថកិច្ច​និង​អាជ្ញាធរ នឹង​បន្ត ការបង្ក្រាប ស្រាវជ្រាវ ស្វែងរក យក​ជន​ដែល​ប្រព្រឹត្ត​នោះមក​ដាក់ទោស​ឲ្យ​ខាន​តែ​បាន លោក​ក៏បាន​បន្ត​ផងដែរ​ថា​៖ សូម​បងប្អូន​ចូលរួម​សហការ​ផ្ដល់ព័ត៌មាន ពាក់ព័ន្ធ សភាព ការ  កើតឡើង ឬ ការងារ​ផ្សេងៗ តាមរយៈ​លេខ​ទូរ​សព្ទ សាលាសង្កាត់ ប៉ុស្តិ៍នគរបាល ឬ​តាមរយៈ​លោក​មេភូមិ ដើម្បី ថ្នាក់​សង្កាត់​មាន​វិធានការ​ទប់ស្កាត់បាន​ទាន់ពេលវេលា ៕
 








ចំនួនអ្នកទស្សនា

    20215477

  • ថ្ងៃនេះ4811
  • ម្សិលមិញ2931
  • សប្តាហ៍នេះ17001
  • ខែនេះ4811
  • ឆ្នាំនេះ988031
  • សរុប20215477