បុរស​ម្នាក់​ដេកស្លាប់​មិនដឹង​មូលហេតុ​ក្នុង​បន្ទប់​ជួល​ស្ទឹងមានជ័យ​

04-June-2016 | ដោយ មែន កំសត់



 
​ភ្នំ​ពេ​ញ​៖​បុរស​ម្នាក់​ជាជាង​ម៉ាស៊ីនត្រជាក់​បាន ដេកស្លាប់​មិនដឹង​មូលហេតុ​ក្នុង​បន្ទប់​ជួល​នៅ​ខណ្ឌមានជ័យ​‬​។​បុរស​នោះ ត្រូវគេ​ប្រទះឃើញ​ដេកស្លាប់​ម្នាក់ឯង​នៅក្នុង​បន្ទប់​ជួល​ស្ថិតនៅ​ក្នុងភូមិ ទ្រា​៤ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ កាលពី​ព្រឹក​ថ្ងៃទី​០៤ ខែមិថុនា ឆ្នាំ​២០១៦​នេះ​។ សាកសព​បុរសរងគ្រោះ​មានឈ្មោះ នូ សារ៉ាក់ អាយុ​៣៣​ឆ្នាំ មុខរបរ​ជាង​ម៉ាស៊ីនត្រជាក់​មាន​ស្រុកកំណើត នៅ​ភូមិ​ក្រាំង​អំពិល ឃុំ​ក្រាំងស្វាយ ស្រុក​ព្រៃកប្បាស ខេត្តតាកែវ​។​

​ប្រភពពី​អ្នករស់នៅ ជិតខាង​ម្នាក់​បាន​ប្រាប់​ឲ្យ​ដឹងថា​កាលពី​ល្ងាច​គេ​បានឃើញ​បុរស​រូបនោះ មកពី​ធ្វើការ​ហើយ​គាត់​បាន​ចូល​សម្រាក​តែម្នាក់ឯង​ក្នុង​បន្ទប់​។ លុះដល់​ព្រឹក​ឡើង​ទើប​កើតរឿង​ភ្ញាក់ផ្អើល​បែបនេះ​ដោយ​គេ​មិនឃើញ​បុរស​ចេញ ធ្វើការ​ក៍មាន​អ្នក​ទៅ​មើល តាម​បង្អួច​ស្រាប់តែ​ឃើញ​ស្លាប់​បាត់ទៅហើយ​។ សមត្ថកិច្ច​បាន​ចុះមក​ពិ​និត្យនៅ​កន្លែងកើតហេតុ​ក៍បាន​បញ្ជាក់ថា​ក្រោយ ធ្វើ​កោសល្យវិច័យ​រួច​ឲ្យ​ដឹងថា​បុរស​រូបនេះ​ស្លាប់​អាច​បណ្តាលមកពី​ខ្ស​ល់គ មិន​ពាក់ព័ន្ធ​ករណី​អ្វី​ផ្សេង​ឡើយ​។ សមត្ថកិច្ច​ក៍បាន ប្រគល់​សព​ឲ្យ​គ្រួសារ យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​ស្រុកកំណើត​៕

ចំនួនអ្នកទស្សនា

    20216247

  • ថ្ងៃនេះ5581
  • ម្សិលមិញ2931
  • សប្តាហ៍នេះ17771
  • ខែនេះ5581
  • ឆ្នាំនេះ988801
  • សរុប20216247