ភ្នំពេញ៖ដើម្បីចូលរួមអបអរសាទរទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក៥មិថុនា ក្រោមប្រធានបទ"ចូលរួមទាំងអស់គ្នាដើម្បីពិភពផែនដីស្រស់ស្អាត" នៅព្រឹកថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៦ លោក គួច ចំរើន អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ បានដឹកនាំមន្ត្រីខណ្ឌ សង្កាត់ទាំង១១ និងកងកម្លាំងប្រជាការពារខណ្ឌ ប្រមូលសំរាមនិងបាញ់ទឹកលាងច្រាំងទន្លេបំបាត់ក្លិនឆ្អេះឆ្អាប ចាប់ពីសួរច្បារមុខព្រះបរមរាជវាំង រហូតដល់សួរច្បារផ្សាររាត្រី។
តាមរយៈសកម្មភាពចូលរួមនេះ លោកអភិបាលសូមអំពាវនាវអោយប្រជាជនយើងទូទាំងប្រទេស បន្តចូលរួមអោយកាន់តែសកម្មក្នុងការថែទាំបរិស្ថាន និងទុកដាក់សំរាមអោយបានល្អ សំរាមគឺជាសត្រូវនៃសុខភាពរបស់មនុស្ស៕