គណៈបញ្ជាការ​ឯកភាព​ខណ្ឌ​ព្រែក​ព្នៅ​បាន​ចុះទៅ​ណែនាំ​ម្ចាស់​យឿ​ត្រី​-​ម្ចាស់ផ្ទះ​លក់​នៅតាម​ផ្លូវ​

05-June-2016 | ដោយ មែន កំសត់


​ភ្នំពេញ​៖​នៅ​ព្រឹក​ថ្ងៃទី​០៤ ខែមិថុនា ឆ្នាំ​២០១៦ លោក ហែម ឬ​ទ្ធី នាយករង​រដ្ឋបាល​ខ​ណ្ឌ បាន​ដឹកនាំ​កម្លាំង​គណៈបញ្ជាការ​ឯកភាព​ខណ្ឌ​ព្រែក​ព្នៅ ដែលមាន​សមាសភាព​ដូចតទៅ ៖
១.​លោក ប៊ុន សាង អធិការរង​នគរបាល​ខណ្ឌ​
២.​លោក ទេព ពៅ ចៅ​រង​ទី​១ សង្កាត់ ព្រែក​ព្នៅ​
៣.​លោក វណ្ណ បឿ​ង នាយ​នគរបាល​ប៉ុស្តិ៍​ព្រែក​ព្នៅ​
៤.​លោកស្រី​ប្រធានភូមិ​ពោធិ៍​មង្គល​
៥.​លោក​អនុប្រធាន​ផ្នែក​សណ្តាប់​ខណ្ឌ​ទាំង​២
៦.​កម្លាំង​នគរបាល​ខណ្ឌ​,​កម្លាំង​សណ្តាប់ធ្នាប់​ខណ្ឌ​
​ដោយ​សហការ​ជាមួយ​ក្រុមហ៊ុន​ចិន​សៀង​ហៃ បាន​ចុះទៅ​ណែនាំ​ម្ចាស់​យឿ​ត្រី​-​ម្ចាស់ផ្ទះ​លក់​ត្រី និង​ម្ចាស់ផ្ទះ ជួល​មុខផ្ទះ​របស់ខ្លួន​ឲ្យ​អ្នកលក់​ត្រី នៅតាម​ផ្លូវ​ដែល​ក្រុមហ៊ុន​ចិន​កំពុង​ធ្វើ ស្ថិតនៅ​ភូមិ​ពោធិ៍​មង្គល ដូចខាងក្រោម​៖
១.​រថយន្ត​ដឹក​ត្រី​ត្រូវ​ចូលក្នុង​យឿ​ត្រី​ឲ្យ​បាន​ផុត​
២.​ហាម​ចត​រថយន្ត​ដឹក​ត្រី​នៅលើ​ផ្លូវ​ដើម្បី​ធ្វើការ​ផ្ទេរ​ផ្ទូ​ត្រី និង ហាម​ចត​លើផ្លូវ​
៣.​ហាម​ចាក់ទឹក​បង្ហៀរ​ម​ក​លើផ្លូវ​
​ក្នុងករណី​មិន​អនុវត្តតាម​ការណែនាំ​និង​អនុវត្ត​វិធានការ​ដូចខាងក្រោម​៖
១.​ចាប់ខ្លួន​អ្នក​ដែល​ប្រព្រឹត្ត និង​ឃាត់​រថយន្ត​យកមក​រក្សាទុក​នៅ​សាលាខណ្ឌ​។​
២.​ធ្វើការ​ដកហូត​ត្រី និង​សម្ភារៈ បម្រើ​អាជីវកម្ម ដោយ មិន​ទទួលខុសត្រូវ​លេ​ី​ការខូចខាត​និង​បាត់បង់​ឡើយ​យ ។
​ជា​លទ្ធផល ៖ ម្ចាស់​យឿ​ត្រី​-​ម្ចាស់ផ្ទះ​លក់​ត្រី​និង​ម្ចាស់ផ្ទះ ជួល​មុខផ្ទះ​របស់ខ្លួន​ឲ្យ​គេ​លក់​ត្រី បាន​ឯកភាព​តាម​ការណែនាំ និង​បន្ត​ផ្សព្វផ្សាយ​ដល់​អ្នកលក់​ត្រី ពេលយប់​បន្តទៀត ៕

ចំនួនអ្នកទស្សនា

    20213907

  • ថ្ងៃនេះ3241
  • ម្សិលមិញ2931
  • សប្តាហ៍នេះ15431
  • ខែនេះ3241
  • ឆ្នាំនេះ986461
  • សរុប20213907