ភ្នំពេញ៖នៅព្រឹកថ្ងៃ ទី០៤ ខែមិថុនា ឆ្នាំ២០១៦ ឯកឧត្តម រ័ត្ន ស្រ៊ាង អនុប្រធានក្រុមការងារចុះជួយខណ្ឌដង្កោ និងជាប្រធានក្រុមការងារចុះជួយសង្កាត់ព្រែកកំពឹស និងលោក នុត ពុធដារ៉ា ប្រធានគណបក្សខណ្ឌដង្កោ បានជួបសំណេះសំណាលជាមួយគណៈកម្មាធិការបក្សសង្កាត់ព្រែកកំពឹស។
ពិធីនេះមានការចូល រូមពី គណៈកម្មាធិការបក្សខណ្ឌ សង្កាត់ ក្រុមការងារ ចុះជួយសង្កាត់សាខាបក្សភូមិទាំង០៦សាខាបក្សសាលារៀនព្រមទាំងមន្ត្រីបក្សជាច្រើននាក់ផងដែរ។
ក្នុងពិធីសំណេះសំណាលនេះ ឯកឧត្តម រ័ត្ន ស្រ៊ាង បានជួយឧបត្ថម្ភឧបករណ៍បំពងសម្លេងចំនួន១២គ្រឿងក្នុងនោះ-គណបក្សខណ្ឌ០១គ្រឿង- គណបក្សសង្កាត់០១គ្រឿង -សាខាបក្សភូមិ០៦គ្រឿង -សាខាបក្សសាលារៀន០២គ្រឿង ។
បន្ទាប់មកឯកឧត្តម និងលោកប្រធានគណបក្សខណ្ឌ បន្តដំណើរទៅចូលក្រាបថ្វាយបង្គំព្រះចៅអធិការវត្ត វត្តកែវ មុន្នី និងវត្តព្រែកថ្លឹង និងប្រគេនឧបករណ៍បំពងសម្លេង. ក្នុងវត្ត ចំនួន០១គ្រឿង និងថវិកាចំនួន៥០ម៉ឺុនរៀល តាជី យាយជី ម្នាក់១ម៉ឺនរៀលទៀតផង៕