ភ្នំពេញ៖នៅព្រឹកថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៦ លោកសុខ សម្បត្តិ អភិបាលខណ្ឌព្រែកព្នៅ បានដឹកនាំប្រជុំត្រួតពិនិត្យ និងរិះរកមធ្យោបាយបន្ថែម ដើម្បីជំរុញឲ្យសកម្មភាពធ្វើផ្លូវជាតិលេខ៥ ដែលទទួលធ្វើដោយក្រុមហ៊ុនចិន សៀងហៃធ្វើបានឆាប់រហ័ស ។
កិច្ចប្រជុំនេះមានវត្តមានចូលរួមពីលោក លោកស្រី ជាអភិបាលរងខណ្ឌ ការិយាល័យជំនាញ ចៅសង្កាត់ និងមន្ត្រីដែលពាក់ព័ន្ធជាច្រើននាក់ផងដែរ។
លោកសុខ សម្បត្តិ អភិបាលខណ្ឌព្រែកព្នៅបានមានមតិលើកឡើងផងដែរនិងស្នើដល់មន្ត្រីជំនាញត្រូវត្រួតពិនិត្យ និងរិះរកមធ្យោបាយបន្ថែម ដើម្បីជំរុញឲ្យសកម្មភាពធ្វើផ្លូវជាតិលេខ៥ ដែលទទួលធ្វើដោយក្រុមហ៊ុនចិន សៀងហៃធ្វើបានឆាប់រហ័ស ហើយការធ្វើនោះមានគុណភាពខ្ពស់ និងធានាបានការប្រើប្រាស់យូរអង្វែង៕