ឯកឧត្តម រស់ សុផាន់​រៀបចំ​វេទិកាសាធារណៈ​របស់​ក្រុមការងារ​ថ្នាក់ជាតិ​នៅ​សង្កាត់​គោក​រកា​

07-June-2016 | ដោយ មែន កំសត់


​ភ្នំពេញ​៖​នៅ​ព្រឹក​ថ្ងៃទី​០៧ ខែមិថុនា ឆ្នាំ​២០១៦ វេទិកាសាធារណៈ​របស់​ក្រុមការងារ​ថ្នាក់ជាតិ​ស្ដីពី {​ការតាមដាន​ការ​អនុវត្ដ​ន៍​យុទ្ធសាស្ដ្រ​ចតុកោណ របស់​រាជរដ្ឋាភិបាល​ដំណាក់កាល​ទី​៣} សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ ក្រោម​អធិបតីភាព ឯកឧត្តម រស់ សុផាន់ រដ្ឋលេខាធិការ​ក្រសួង​មុខងារសាធារណ​:​និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​។​


​វេ​ទិ​ករ​សាធារណៈ​នេះ​មាន​វត្តមាន​ចូលរួម​ពី​ឯកឧត្តម ផន​ស៊ូ​គីម សមាជិក​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ​លោកជំទាវ ប៉ែន សុ​បះ​ភា រដ្ឋលេខាធិការ​ក្រសួងផែនការ​លោក ហួត ហៃ នាយករង​រដ្ឋបាល​រាជធានី​ភ្នំពេញ​លោក ម៉ៅ បូរ៉ា ប្រធាន​ក្រុមប្រឹក្សា​ខណ្ឌ​ព្រែក​ព្នៅ​លោក ជា ខេ​ម៉ា អភិបាលរងខណ្ឌ​ព្រែក​ព្នៅ ក្រុមប្រឹក្សា​សង្កាត់ ក្រុមប្រឹក្សា​ខណ្ឌ មេភូមិ មន្ត្រី​ការិយាល័យ​ជំនាញ​កងកម្លាំងប្រដាប់អាវុធ​ទាំង​៣ និង​ប្រជាពលរដ្ឋ មន្ត្រីរាជការ​ជាច្រើន​នាក់​ផងដែរ​។

​បន្ទាប់​ពី​លោក ជា ខេ​ម៉ា អភិបាលរងខណ្ឌ​ព្រែក​ព្នៅ បានធ្វើ​របាយការណ៍​ស្វាគមន៍​ស្ដីពី​សកម្មភាព​សមិទ្ធផល របស់​អាជ្ញាធរ​ក្នុង​ខណ្ឌ សង្កាត់​ដែល​បានសម្រេច​នាពេល​កន្លងមក ជម្រាបជូន​ដល់​អង្គ​វេទិកា​សាធ​រណៈ​រួចមក អង្គ​វេទិកា​បាន​បើក​កម្មវិធី​ប្រគល់ជូន​សមាជិក សមាជិកា ប្រជាពលរដ្ឋ​ដើម្បី​លើក​ជា​សំណួរ តម្រូវការ សំណូមពរ ជា​ចាំបាច់ ដល់​វាគ្មិន ចំពោះ​តម្រូវការ​ដោះស្រាយ​មិនបាន​ក្រុមការងារ​និង​ធ្វើ​របាយការណ៍​ទៅ​ថ្នាក់ជាតិ​បន្ត​ដោះស្រាយ ទៀត​។​ប្រជាពលរដ្ឋ​បានលើកឡើង​ពី​ការងាររដ្ឋបាល ភូមិ​សង្កាត់​មាន​សុវត្ថិភាព បទល្មើស​ល្បែងស៊ីសង គ្រឿងញៀន ចោរកម្ម ការដោះស្រាយ ទំនាស់ ការធ្វើ​ឯកសារ​រដ្ឋបាល ដូចជា​លិខិតស្នាម ផ្សេងៗ ការបង់​កម្រៃ ការងារ​ជលផល  ការងារ​សុខភាព សេវាសាធារណៈ​និង​តម្រូវការ​ចាំបាច់​នៅ​មូលដ្ឋាន ។​

​ខណៈនោះ​ឯកឧត្តម រស់ សុផាន់ រដ្ឋលេខាធិការ​ក្រសួង​មុខងារសាធារណ​:​និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ​និង​ក្រុមការងារ​ក៏បាន​ដោះស្រាយ​និង​ណែ​នាំនូវ​ច្បាប់​មួយចំនួន​ដល់​ម្ចាស់​សំណួរ ដោយ ភាពរលូន ឯកឧត្តម​ក៏​សូម​កោតសរសើរ​ដល់​បងប្អូន​ន​ប្រជាពលរដ្ឋ​ដែល​ហ៊ាន​និយាយ​ត្រង់ និង​ចំៗ​នេះ​ស​បញ្ជាក់ថា​ការយល់ដឹង​របស់​ប្រជាពលរដ្ឋ បាន​យល់ដឹង​ច្រើន ឯកឧត្តម​សំណូមពរ​ដល់​មន្ត្រី​ដែល​ពាក់ព័ន្ធ​ត្រូវ​បន្ត​ការយកចិត្តទុកដាក់ ដោះស្រាយ​និង​ប​ម្រើ​សេវា​រដ្ឋបាល សន្តិសុខ​ជូន​ប្រជាពលរដ្ឋ​ឲ្យ​បានល្អ​ប្រសើរ និង​ការអនុវត្តន៍​កម្រៃ​រដ្ឋ​បាល​លើ​លិខិតស្នាម​ទៅតាម​ច្បាប់​កំណត់​៕

ចំនួនអ្នកទស្សនា

    20214397

  • ថ្ងៃនេះ3731
  • ម្សិលមិញ2931
  • សប្តាហ៍នេះ15921
  • ខែនេះ3731
  • ឆ្នាំនេះ986951
  • សរុប20214397