ភ្នំពេញ៖នៅថ្ងៃទី៦ខែមិថុនាឆ្នាំ២០១៦វេលាម៉ោង២និង៣០នាទី សង្កាត់អូរឬស្សី៤ ខណ្ឌ៧មករាបានធ្វើកិច្ចប្រជុំស្តីពីការងាររបស់ស្ត្រីគណៈកម្មាធិការកិច្ចការនារីកុមារសង្កាត់ក្រោមការដឹកនាំអង្គប្រជុំរបស់ លោក អៀង សុខឃីម ចៅសង្កាត់អូរឬស្សីទី៤និងជាប្រធានគណៈកម្មាធិការកិច្ចការនារីសង្កាត់ ។
ក្នុងកិច្ចប្រជុំនោះផងដែរក៏មានការអញ្ជើញចូលរួមរបស់លោកស្រីយឹម ថាវីសមាជិកក្រុមប្រឹក្សាខណ្ឌ៧លោកលោកស្រីជាសមាជិក ណៈកម្មាធិការកិច្ចការនារីកុមារសង្កាត់ មេភូមិ មណ្ឌលសុខភាព នាយប៉ុស្តិ៍ នាយកសាលាបឋមនិងអនុវិទ្យាល័យសរុបចំនួន២៨នាក់ស្រីចំនួន១៤នាក់ផងដែរ។
អង្គប្រជុំ ដំណើរការតាមរបៀបវារ៖១-ពិនិត្យរបាយការណ៍កន្លងមក/២-របាយការណ៏ និងពិភាក្សាអំពីផ្នែកសេវាសុខភាព/៣-របាយការណ៏ និងពិភាក្សាអំពីផ្នែកអប់រំ/៤-របាយការណ៏ និងពិភាក្សាអំពីការចុះសំបុត្រកំណើត/៥-របាយការណ៏ និងពិភាក្សាអំពីបញ្ហាចម្បងៗពាក់ព័ន្ធនារី និងកុមារ/៦-របាយការណ៏ និងពិភាក្សាអំពីបញ្ហាសន្ដិសុខ និងសណ្ដាប់ធ្នាប់-ករណីចោរកម្ម គ្រោះថ្នាក់ចរាចរ សកម្មភាពក្រុងក្មេងទំនើងល្បែងស៊ីសង អំពើហឹង្សា ការឆបោក ។
អង្គប្រជុំបានដំណើរការប្រកបដោយភាពរលូនតាមរបៀបវារៈដែលបានគ្រោងទុក មានមតិណេះសំណាលទៅកាន់កិច្ចប្រជុំនាឱកាសនោះលោក អៀង សុខឃីម ចៅសង្កាត់ និងជាប្រធានអង្គប្រជុំ បានជម្រុញដល់មាជិកសមាជិកានៃគកសកខណ្ឌនិងគកនក សង្កាត់ត្រូវសហការជាមួយណ្ដាអង្គភាពដែលពាក់ព័ន្ធត្រូវបន្ត ការយកចិត្តលើការផ្ដល់ព័ត៌មានលើការងារយេនឌ័រចុលរួមប្រជុំ ផ្សព្វផ្សាយ លើសុខភាព អនាម័យ កិច្ចការពារ ចំណាកស្រុក ខុសច្បាប់ ការពិនិត្យផ្ទៃពោះសុខភាពមាតាទារកការជួញដូរស្ត្រីកុមារការចុះ អត្រានុកូលដ្ឋានកំណើតនិងវិស័យ អប់រំ ក្នុងសង្គម ។
បន្ទាប់មក លោក ប្រធានគណៈកម្មាធិការកិច្ចការនារីសង្កាត់ បានស្នើដល់ ក កនកសង្កាត់ត្រូវរៀបចំផែនការប្រជុំឲ្យបានទៀងទាត់ និងប្រើប្រាសើថវិកាតាមប្រកាសក្រសួង កិច្ចការនារីក្រសួងហិរញ្ញវត្ថុថ្នាក់ជាតិគជអបតាមគណនេយ្យភាពរបស់ រតនាគារ និងមានការឯកភាពពីក្រុមប្រឹក្សាសង្គាត់៕