ភ្នំពេញ៖នៅព្រឹកថ្ងៃទី០៦ ខែ០៦ ឆ្នាំ២០១៦ នៅភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពឹសខណ្ឌដង្កោ រាជធានីភ្នំពេញ លោក ជុំ ឈាង ចៅសង្កាត់ព្រែកកំពឹសបាននាំយកនូវអំណោយរបស់ ឯកឧត្ដមឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ប្រធានក្រុមការងារចុះជួយសង្កាត់ព្រែកកំពឹស ជូនទៅក្រុមគ្រួសារសពឈ្មោះគាំ លឹម ភេទស្រី អាយុ៥៥ឆ្នាំ ជាអនុប្រធានក្រុមបក្សទី៤ រស់នៅភូមិខាងលើដែលបានទទួលមរណភាពកាលពីថ្ងៃទី០៥.០៦.២០១៦ ដោយជម្ងឺថ្លើម ។
នាក្នុងឱកាសបន្ទាប់ពី សំណេះសំណាល រួចមកក្រុមការងារក៏បានផ្ដល់នូវសម្ភារៈក្នុងនោះអំណោយរួមមាន ៖-អង្ករ ៥០គីឡូក្រាម-ទឹកសុទ្ធ ២កេះទឹកត្រី ១យួរ-ទឹកស៊ីអ៊ីវ ១យួរ-និងថវិកា ២៨៥០០០រៀលផងដែរ៕