ភ្នំពេញ៖នៅព្រឹកថ្ងៃទី ០៦ ខែមិថុនា ឆ្នាំ ២០១៦រដ្ឋបាលខណ្ឌ៧មករា បានរៀបចំពិធីអបអរទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥ មិថុនា ឆ្នាំ២០១៦ ដឹកនាំដោយលោក កៀង លក្ស័ អភិបាលរងខណ្ឌ៧មករា តំណាងលោក លីម សុភា អភិបាលនៃគណៈអភិបាលខណ្ឌ៧មករា សមាសភាពចូលរួមក្នុងពិធីនេះមាន គណៈនាយករដ្ឋបាលសាលាខណ្ឌ មន្ត្រីសាលាខណ្ឌ មន្ត្រីសាលាសង្កាត់ទាំង៨ មន្ត្រីផ្សារអូរឫស្សី ប្រជាការពារខណ្ឌ សហភាពសហព័ន្ធយុវជនកម្ពុជា ខណ្ឌ៧មករា និងបុគ្គលិកក្រុមហ៊ុនស៊ីនទ្រី សរុបប្រមាណ ១៥០នាក់ តាមបណ្ដោយផ្លូវលេខ ១៦៩, ២១៧, ១០៧ នឹងផ្លូវលេខ ១៨២ ក្នុងមូលដ្ឋានខណ្ឌ៧មករា រាជធានីភ្នំពេញ៕