ភ្នំពេញ៖នៅព្រឹកថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៦ រដ្ឋបាលខណ្ឌសែនសុខ បានរៀបចំពិធីអបអរសាទរទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥ មិថុនា ក្រោមប្រធានបទ "ចូលរួមទាំងអស់គ្នា ដើម្បីពិភពលោកស្រស់ស្អាត" ក្រោមអធិបតីភាព លោក ប៉ឹល កុសល អភិបាលខណ្ឌសែនសុខ និងមានការចូលរួមពីលោកស្រីអភិបាលរងខណ្ឌ សមាជិកាក្រុមប្រឹក្សាខណ្ឌ នាយកសាលា ការិយាល័យពាក់ព័ន្ធ និងមន្ត្រី ។
ក្រៅពីនោះ លោកអភិបាលខណ្ឌរៀបចំដើមឈើចំនួន ៥០០ដើម ចែកជូនតាមបណ្តាសាលាទាំងអស់ក្នុងខណ្ឌ និងចូលរួមសម្អាតបរិស្ថានតាមរយៈការរើសសម្រាមតាមទីធ្លាវត្ត សាលារៀន និងផ្សារនានាក្នុងខណ្ឌផងដែរ៕