​លោក ថេ​ង សុ​ថុល​យក​អំណោយ​ជូន​លោកតា សង់ ស៊ី​ស

07-June-2016 | ដោយ មែន កំសត់


​ភ្នំពេញ​៖​នៅ​រសៀល​ថ្ងៃទី​០៦ ខែមិថុនា ឆ្នាំ​២០១៦ លោក ថេ​ង សុ​ថុល ប្រធាន​អនុសាខា​កាកបាទក្រហម​ខណ្ឌ​សែន​សុខ តំណាង​លោក ប៉ឹ​ល​កុសល ប្រធានកិត្តិយស​អនុសាខា​កាកបាទក្រហម​ខណ្ឌ បាន​ចុះសួរសុខទុក្ខ​លោកតា សង់ ស៊ី​ស ស្ថិតនៅ​សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ និង​បាន​នាំយក​អំណោយ​ដូចជា​អង្ករ ៣០​គីឡូក្រាម មី ២ កេស ទឹក​ផ្លែឈើ ២​កេស ទឹកបរិសុទ្ធ ២ កេស ទឹកដោះគោ​ដៅ ២​ឡូ​តិ៍ ទឹកក្រូច ២​កេស ត្រីខ ១​យួរ ថវិកា ៥០០,០០០​រៀល និង​ថវិកា​ចំនួន ១,០០០,០០០​រៀល ដែលជា​ថវិកា​របស់លោក​ជំទាវ អ៊ួ​ន សុវណ្ណ​រិន្ទ អនុប្រធាន​កិត្តិយស និង​ជា​ក្រុមការងារ​កាកបាទក្រហម​កម្ពុជា​រាជធានី​ភ្នំពេញ ៕

ចំនួនអ្នកទស្សនា

    21005607

  • ថ្ងៃនេះ2721
  • ម្សិលមិញ7331
  • សប្តាហ៍នេះ13511
  • ខែនេះ86251
  • ឆ្នាំនេះ563151
  • សរុប21005607