រដ្ឋបាល​ខណ្ឌចំការមន បាន​រៀ​ចំ​ធ្វើ​វេទិកា​ផ្សព្វផ្សាយ​ពិគ្រោះ​យោបល់​របស់​ក្រុមប្រឹក្សា​ខណ្ឌ​

07-June-2016 | ដោយ មែន កំសត់


​ភ្នំពេញ​៖​នៅ​ថ្ងៃទី​០៦ ខែមិថុនា ឆ្នាំ​២០១៦ វេលា ម៉ោង​០៨ និង​០០​នាទី រដ្ឋបាល​ខណ្ឌចំការមន បាន​រៀ​ចំ​ធ្វើ​វេទិកា​ផ្សព្វផ្សាយ​ពិគ្រោះ​យោបល់​របស់​ក្រុមប្រឹក្សា​ខណ្ឌ ក្រោម​អធិបតីភាព លោក គឹម ឈុន​អ៊ូ ប្រធាន​ក្រុមប្រឹក្សា​ខណ្ឌ និង​លោក ព្រុំ សំខាន់ អភិបាល​នៃ​គណៈ​អភិបាលខណ្ឌ​ចំការមន​។​

​វេទិកា​ផ្សព្វផ្សាយ​ពិគ្រោះ​យោបល់​នេះ សមាសភាព​ចូលរួម ក្រុមប្រឹក្សា​ខណ្ឌ គណៈ​អភិបាលខណ្ឌ អធិការនគរបាល​ខ​ណ្ឌ នាយក នាយករង​រដ្ឋបាល​ខ​ណ្ឌ ការិយាល័យ​ទាំង​០៤​របស់​រដ្ឋបាល​ខណ្ឌ កា​រិ​.​ជំនាញ​ជុំវិញ​ខណ្ឌ ចៅសង្កាត់​ទន្លេបាសាក់​, បឹង​កេងកង​ទី​១,​ទី​២ និង​ទី​៣ អង្គការ​សង្គម​ស៊ីវិល ព្រះសង្ឃ និង​ប្រជាពលរដ្ឋ​ទាំង​០៤​សង្កាត់​។​

​បន្ទាប់ពី​លោក ព្រុំ សំខាន់ អភិបាល​នៃ​គណៈ​អភិបាលខណ្ឌ​ចំការមន បានធ្វើ​របាយការណ៍​ស្វាគមន៍​ស្ដីពី​សកម្មភាព​សមិទ្ធផល របស់​អាជ្ញាធរ​ក្នុង​ខណ្ឌ សង្កាត់​ដែល​បានសម្រេច​នាពេល​កន្លងមក ជម្រាបជូន​ដល់​អង្គ​វេទិកា​សាធ​រណៈ​រួចមក អង្គ​វេទិកា​បាន​បើក​កម្មវិធី​ប្រគល់ជូន​សមាជិក សមាជិកា ប្រជាពលរដ្ឋ​ដើម្បី​លើក​ជា​សំណួរ តម្រូវការ សំណូមពរ ជា​ចាំបាច់ ដល់​វាគ្មិន ចំពោះ​តម្រូវការ​ដោះស្រាយ​មិនបាន​ក្រុមការងារ​និង​ធ្វើ​របាយការណ៍​ទៅ ថ្នាក់ជាតិ​បន្ត​ដោះស្រាយ ទៀត​។​ប្រជាពលរដ្ឋ​បានលើកឡើង​ពី​ការងាររដ្ឋបាល ភូមិ​សង្កាត់​មាន​សុវត្ថិភាព បទល្មើស​ល្បែងស៊ីសង គ្រឿងញៀន ចោរកម្ម ការដោះស្រាយ ទំនាស់ ការធ្វើ​ឯកសារ​រដ្ឋបាល ដូចជា​លិខិតស្នាម ផ្សេងៗ ការបង់​កម្រៃ ការងារ​ជលផល  ការងារ​សុខភាព សេវាសាធារណៈ​និង​តម្រូវការ​ចាំបាច់​នៅ​មូលដ្ឋាន ។​

​ខណៈនោះ  លោក គឹម ឈុន​អ៊ូ ប្រធាន​ក្រុមប្រឹក្សា​ខណ្ឌ​និង​ក្រុមការងារ​ក៏បាន​ដោះស្រាយ​និង​ណែនាំ​នូវ​ច្បាប់ មួយចំនួន​ដល់​ម្ចាស់​សំណួរ ដោយ ភាពរលូន ឯកឧត្តម​ក៏​សូម​កោតសរសើរ​ដល់​បងប្អូន​ន​ប្រជាពលរដ្ឋ​ដែល​ហ៊ាន​និយាយ​ត្រង់ និង​ចំៗ​នេះ​ស​បញ្ជាក់ថា​ការយល់ដឹង​របស់​ប្រជាពលរដ្ឋ បាន​យល់ដឹង​ច្រើន ឯកឧត្តម​សំណូមពរ​ដល់​មន្ត្រី​ដែល​ពាក់ព័ន្ធ​ត្រូវ​បន្ត​ការយកចិត្តទុកដាក់ ដោះស្រាយ​និង​បម្រើសេវា​រដ្ឋបាល សន្តិសុខ​ជូន​ប្រជាពលរដ្ឋ​ឲ្យ​បានល្អ​ប្រសើរ និង​ការអនុវត្តន៍​កម្រៃ​រដ្ឋ​បាល​លើ​លិខិតស្នាម​ទៅតាម​ច្បាប់​កំណត់​៕


ចំនួនអ្នកទស្សនា

    20214247

  • ថ្ងៃនេះ3581
  • ម្សិលមិញ2931
  • សប្តាហ៍នេះ15771
  • ខែនេះ3581
  • ឆ្នាំនេះ986801
  • សរុប20214247