កំពង់ចាម៖នៅព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៦នេះរដ្ឋបាលស្រុកសាលាស្រុកកោះសូទិន ខេត្តកំពង់ចាម បានរៀបចំកិច្ចប្រជុំពិភាក្សា ដើម្បីពង្រឹងការងារសន្តិសុខ ឃុំ ស្រុក និងការងាររដ្ឋបាលរបស់ស្រុកដែលមានព្រំប្រទល់ជាប់គ្នា រវាងស្រុកទាំងបី នៃខេត្តទាំង៣ស្រុកកោះសូទិន ខេត្តកំពង់ចាម ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង និង ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ។
កិច្ចប្រជុំពិភាក្សានេះសមាសភាពចូលរួមមាន លោកផេនសុផល អភិបាលស្រុកកោះសូទិន ខេត្តកំពង់ចាម លោកម៉ននី បណ្ឌិត អភិបាលស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង និងលោកងួន ប៊ុណ្ណាអភិបាលស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ កងកំលាំងទាំង៣ នាយករដ្ឋបាល និងរដ្ឋបាលប៉ុស្តិ៍ជាប់ព្រំប្រទល់ដែលមានសមាជិកចូលរួមសរុប២៨នាក់។
នាឱកាសនោះ លោកផេន សុផល អភិបាលស្រុកកោះសូទិនលោកម៉ននី បណ្ឌិត អភិបាលស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង និងលោកងួន ប៊ុណ្ណាអភិបាលស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំបានលើកឡើងផងដែរថា៖នេះ ជាលើកទី១ ដែលបង្កើតអោយមានកិច្ចប្រជុំពិភាក្សា ដើម្បីពង្រឹងការងារសន្តិសុខ ឃុំ ស្រុក និងការងាររដ្ឋបាលដែលមានព្រំប្រទល់ជាប់គ្នា រវាងស្រុកទាំងបី នៃខេត្តទាំង៣ ក្នុងគោលបំណងឲ្យស្រុកនិង កងកំលាំងទាំង៣ នាយករដ្ឋបាល និងរដ្ឋបាលប៉ុស្តិ៍ជាប់ព្រំប្រទល់ .ផ្លាស់ប្ដូរនិងពិក្សាគ្នាដើម្បីពង្រឹងការងារសន្តិសុខ ឃុំ ស្រុក និងការងាររដ្ឋបាលផ្សេងៗទៅវិញទៅមក ហើយធ្វើការទប់ស្កាត់លើការបង្ក្រាបបទល្មើសផ្សេងៗដែលកើតមាននិងសហការ ឲ្យបានទាន់ពេលវេលា ស្រាវជ្រាវ រួមគ្នា កំណត់មុខសញ្ញាបទល្មើស ដើម្បីរក្សាសន្តិសុខសុវត្ថិភាពឲ្យបានល្អប្រសើរនៅតាមមូលដ្ឋានរៀងៗខ្លួន៕