អភិបាលខេត្ត​កណ្ដាល ស្នើ​ដល់​ក្រុមយុវជន​កាយរឹទ្ធិ​បន្ត​ចូលរួម​អប់រំ​ក្រៅ​ប្រព័ន្ធ ជួយ​ដល់​យុវជន​ផ្សេងទៀត​

08-June-2016 | ដោយ មែន កំសត់



​កណ្ដាល​៖ អភិបាល​ខេត្តកណ្តាល​និង​ជា​ប្រធាន​ក្រុមប្រឹក្សា​កាយរឹទ្ធិ​ជាតិ​កម្ពុជា​ខេត្តកណ្ដាល បានស្នើ​ដល់​ក្រុមយុវជន​កាយរឹទ្ធិ​រប​ស់​ខ្លួន​ឲ្យ​បន្ត​ចូលក្នុង​សកម្មភាព​អប់រំ​ក្រៅ​ប្រព័ន្ធ​ឲ្យ​បាន​ខ្លាំង​ថែមទៀត ដើម្បី​ជួយ​ដល់​យុវជន​ផ្សេងទៀត​ដែល​កំពុង​ដើរ​ផ្លូវខុស​។​

​ឯកឧត្តម ម៉ៅ ភិ​រុណ បាន​ឡើង​ដូចនេះ ក្នុង​ពិធី​ផ្សព្វផ្សាយ​លទ្ធផល​មហាសន្និបាត​កាយរឹទ្ធិ​ជាតិ​កម្ពុជា​លើក​ទី​៣​ដែល​ធ្វើ​នៅ​មជ្ឈមណ្ឌល​គរុកោសល្យ​ភូមិភាគ ហ៊ុន សែន ខេត្តកណ្ដាល នា​ថ្ងៃទី​៧​មិថុនា​នេះ​។ ឯកឧត្តម​បន្តថា យុវជន​មួយ​កំពុងតែ​ដើរ​ខុសផ្លូវ ដូចជា​អ្នកខ្លះ​ញៀន​ថ្នាំ សេព​គ្រឿង​ស្រវឹង​អ្នកខ្លះ​ប្រព្រឹត្តិ​អំពើ​ឆក់​ប្លន់​និង​អ្នក​ខ្លះទៀត នោះបាន​ប្រព្រឹត្តិ​នូវ​អំពើ​អនាចារ​ថែមទៀត​ផង ដែល​ទាមទារ​ឲ្យ​មាន​អ្នក​អប់រំ​បន្ថែម​ឲ្យ​ក្លាយជា​យុវជន​ល្អ​វិញ​។​

​ឯកឧត្តម ម៉ៅ ភិ​រុណ បាន​បន្តទៀតថា ដើម្បី​នាំ​យុវជន​ដែល​ដើរ​ខុសផ្លូវ​ទាំងអស់នោះ ឲ្យ​មកជា​យុវជន​ល្អ​វិញ​បាន​លុះត្រា​ណា​យុវជន​កាយរឹទ្ធិ​ទាំងអស់​ចូលរួម​ធ្វើ​សកម្មភាព​អប់រំ​ក្រៅ​ប្រព័ន្ធ​ឲ្យ​បាន​ខ្លាំង​ថែមទៀត​ព្រោះថា​តាមរយៈ​សកម្មភាព​នេះ​មាន​សារៈសំខាន់​ក្នុងសង្គម​។
​ឯកឧត្តម​បន្ថែមថា យុវជន​កាយរឹទ្ធិ​គប្បី​មានការ​រៀបចំ​ចងក្រង​ប្រព័ន្ធ​ល្បាត និង​កងឯកភាព​តាម​លក្ខណៈ​បច្ចេកទេស​ក្នុង​ជួរ​យុវជន​ដោយ​បំផុសសកម្មភាព​ស្ម័គ្រចិត្ត ការពង្រីក​សកម្មភាព ការធ្វើ​អំពើ​ល្អ​និង​ការអប់រំ​សីលធម៌​ទន្ទឹមនឹងនេះ ក៏ត្រូវ​ជំរុញ​ឲ្យ​សមាជិក​កាយរឹទ្ធិ​គ្រប់ៗ​រូប​ចូលរួមចំណែក​ឲ្យ​កាន់តែ​សកម្ម​ក្នុងការ​កាត់បន្ថយ​អំពើ​អសកម្ម​នានា​នា​នៅក្នុង​សង្គម​។​

​យោងតាម​របាយការណ៍​សកម្មភាព​កាយរឹទ្ធិ​កម្ពុជា​ខេត្តកណ្ដាល​បាន​ឲ្យ​ដឹងថា ចាប់​ពីថ្ងៃ​បង្កើត​សមាគម​កាយរឹទ្ធិ​ជាតិ​កម្ពុជា​ខេត្តកណ្ដាល​នា​ខែធ្នូ​ឆ្នាំ​២០០៤​មកពី​មួយ​ឆ្នាំទៅ​មួយឆ្នាំ​សកម្មភាព​កាយរឹទ្ធិ​របស់​ខេត្តកណ្ដាល គឺ​មានការ​វិវឌ្ឍន៍ និង​ប្រែប្រួល​ជា​បន្តបន្ទាប់ ពោល គឺ​កាយរឹទ្ធិ​មាន​ចាប់ពី​ថ្នាក់​ខេត្ត​រហូតដល់​សាលារៀន​។​
​គិត​មកដល់​បច្ចុប្បន្ន​នេះ នៅ​ខេត្តកណ្ដាល​មាន​កាយរឹទ្ធិ​សរុប​ចំនួន​១៧,១២៣​នាក់​។ នៅក្នុង​របាយការណ៍​ដ​ដែល​នេះ​បាន​ឲ្យ​ដឹងថា យោងតាម​តម្រូវការ​និង​ឲ្យ​កាន់​តែមាន​កម្លាំង​គ្រប់គ្រាន់​ក៏​ដូច​សមត្ថភាព​សម្រាប់​បំពេញ​និង​ចូលរួមបាន​គ្រប់​សកម្មភាព​សង្គម​នោះ ចាំបាច់​ត្រូវ​ពង្រីក​សមាជិក​កាយរឹទ្ធិ​ឲ្យ​បាន​៥,៥០០​ផងដែរ​៕  

ចំនួនអ្នកទស្សនា

    20215287

  • ថ្ងៃនេះ4621
  • ម្សិលមិញ2931
  • សប្តាហ៍នេះ16811
  • ខែនេះ4621
  • ឆ្នាំនេះ987841
  • សរុប20215287