ល្បែងស៊ីសងគ្រប់ប្រភេទពិសេសល្បែងភ្នាល់ ចាក់បាល់តាមអិនធឺណេតកំពុងពេញនិយម និងបានពង្វក់ក្មេងសិស្សសាលា និងយុវវ័យអោយញៀនភ្លេចបាយភ្លេចទឹកគេចមិនចូលសាលាហើយខាងអាជ្ញាធរ នៅមិនទាន់មានចំណាត់ការ។
យោងតាមប្រភពពីប្រជាពលរដ្ឋដែល រស់នៅក្នុងក្រុងបាត់ដំបងបានឲ្យដឹងថាខេត្តបាត់ដំបង គឺជាខេត្តមួយដែលសំបូរទៅដោយល្បែងស៊ីសងគ្រប់ប្រភេទទាំងចំហ និងលួចលាក់ពិសេសគឺល្បែងភ្នាល់ចាក់បាល់តាមអិនធឺណេតដែលកំពុង ពេញនិយមនិងបានពង្វក់ក្មេងសិស្សសាលា និងយុវវ័យឲ្យញៀនភ្លេចបាយភ្លេចទឹកនិងគេចមិនចូលសាលា ហើយរយះពេលកន្លងមកទីតាំងទាំងនោះត្រូវបានសមត្ថកិច្ចចុះមកនែនាំនិង ធ្វើកិច្ចសន្យាជាច្រើនដងមកហើយ ប៉ុន្តែទីតាំងទាំងនោះនៅតែបន្តបើកលេងយ៉ាងគគ្រឹកគគ្រេង២៤ម៉ោងលើ២៤ ម៉ោងដដែល។
ប្រភពបន្តទៀតថា៖ការដែលមិនអើពើពីសំណាក់ សមត្ថកិច្ចក្នុងការបង្ក្រាបរាល់ល្បែងស៊ីសងទាំងនេះហើយដែលធ្វើអោយ ពលរដ្ឋជាច្រើនក្នុងខេត្តបាត់ដំបងកើតមានអំពើហិង្សាក្នុងគ្រួសារ និងកើតមានករណីចោរលួច ចោរឆក់ និងកាច់សោរយកម៉ូតូស្ទើរតែរាល់ថ្ងៃផងដែរ។
ពាក់ព័ន្ធទៅនឹង បញ្ហាខាងលើ លោកជេត វណ្ណី ស្នងការរងទទួលបន្ទុកផ្នែកព្រហ្មទណ្ឌកណ្ដាលយុត្តិធម៌ខាងសារព័ត៌មាន មិនអាសុំការបំភ្លឺបានទេនៅរសៀលថ្ងៃនេះ ដោយលោកប្រាប់ថាជាប់រវល់។ ចំណែកលោកប៉ាង ហៀង អធិការក្រុងបាត់ដំបងទើបនឹងឡើងកាន់តំណែងថ្មីបានប្រាប់ឲ្យដឹងនៅ រសៀលថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៦នេះ ថារឿងទីតាំងល្បែងស៊ីសងទាំងនេះលោកដឹងទេព្រោះលោកទើបមកកាន់តំណែង ថ្មីនៅមិនទាន់ក្តាប់បានហើយលោកនឹងមានវិធានការពីព្រោះល្បែងស៊ីសងជា អំពើរខុសច្បាប់។ លោកបន្តថាបើទោះបីជាសមត្ថកិច្ចខិតខំប្រឹងប្រែងទប់ស្កាត់ឬបង្ក្រាប យ៉ាងណាក៍ពួកគាត់នៅតែបន្តលួចលេងព្រោះអ្នកខ្លះចូលចឹត្តនិង អ្នកខ្លះមិនចូលចិត្តតែទោះបីជាយ៉ាងណាលោកនិងរៀបចំធ្វើកិច្ចការនេះ ក្នុងពេលឆាប់ៗ៕