ប្តូរ​មេ​ប៉ុស្តិ៍​ព្រែក​ចាក​ដើម្បីឱ្យ​ទីស្នាក់ការ​ច្រកទ្វារ​មាន​ភាព​រីកចម្រើន​

08-June-2016 | ដោយ មែន កំសត់


​កំពត​៖ អនុវត្តន៍​តាម​គោលការណ៍​របស់​ក្រសួងមហាផ្ទៃ និង​ក្នុង​បំណង​ធ្វើឱ្យមាន​ការរីកចម្រើន កាលពី​រសៀល​ថ្ងៃទី​៦ ខែមិថុនា ឆ្នាំ​២០១៦ នៅ​សាលប្រជុំ​របស់​ស្នាក់ការ​បានធ្វើ​ពិធី​ប្រកាស​ស្តីពី​ការផ្លាស់ប្តូរ និង​ប្រគល់ឱ្យ​ចូលកាន់​មុខតំណែង​ប្រធាន​ទីស្នាក់ការ​ត្រួតពិនិត្យ ច្រកទ្វារព្រំដែន​អន្តរជាតិ ព្រែក​ចាក​។ ពិធី​នេះ​ប្រព្រឹត្តឡើង​ក្រោម​អធិបតីភាព​លោកស្រី​យូ សុគន្ធ អភិបាលរង​ខេត្តកំពត​។​
    

​សេចក្តីប្រកាស​មាន​ខ្លឹមសារ​ថា ត្រូវបានតែងតាំង​លោក​ឡេង វិបុល​នាយករង​រដ្ឋបាល​សាលាខេត្ត​កំពត​ជា​ប្រធាន ទីស្នាក់ការ​ត្រួតពិនិត្យ​ច្រកទ្វារព្រំដែន​អន្តរជាតិ​ព្រែក​ចាក​ជំនួស​លោក អឹម​ប៉ុណ្ណា​ដែល​ត្រូវ​វិលត្រឡប់​ទៅ​បំពេញការងារ​ក្នុង​ក្របខ័ណ្ឌ​សាលាខេត្ត កំពត​។​ក្រោយពី​ទទួល​នូវ​ការតែងតាំង​លោក​ឡេង វិបុល​បាន​ប្តេជ្ញា​ថា​នឹង បង្កើន​ទំនាក់ទំនង​ចំពោះ​មន្ទីរ​អង្គភាព​នានា​ជុំវិញ​ខេត្ត​អាជ្ញាធរ គ្រប់លំដាប់​ថ្នាក់​ដើម្បី​លើកកម្ពស់​ប្រសិទ្ធភាព​ការងារ​ព្រមទាំង​រឹតចំណង សាមគ្គីភាព​ឯកភាព​ផ្ទៃក្នុង​ជាមួយ​ស្ថាប័ន​ទាំង​ប្រាំពីរ​ដែល​កំពុង​បំពេញ កិច្ចការ​នៅ​ទីស្នាក់ការ​ត្រួតពិនិត្យ​ច្រកទ្វារ​អន្តរជាតិ​ព្រែក​ចាកឱ្យ បានល្អ​និង​រឹងមាំ​។​
​បន្ត​ពូន​ជ្រំ​ចំណង​សាមគ្គីភាព​និង​កិច្ច សហ​ប្រតិ​ប​ត្ត​ការ​រវាង​ទីស្នាក់ការ​ត្រួតពិនិត្យ​ច្រកទ្វារ​អន្តរជាតិ ព្រែក​ចាក និង​ទីស្នាក់ការ​ច្រកទ្វារ​អន្តរ ជាតិ​សា​សៀ ហា​ទៀង​ឱ្យមាន​ដំណើរការ​ប្រសើរ​ទ្វេដង​៕

ចំនួនអ្នកទស្សនា

    20214007

  • ថ្ងៃនេះ3341
  • ម្សិលមិញ2931
  • សប្តាហ៍នេះ15531
  • ខែនេះ3341
  • ឆ្នាំនេះ986561
  • សរុប20214007