កំពង់ធំ៖ គណៈកម្មការចម្រុះខេត្តកំពង់ធំ បានចុះផ្អាក និងធ្វើការណែនាំ ដល់អ្នកវិនិយោគ និងម្ចាស់ក្រុមហ៊ុនឯកជន ដែលបានដឹកនាំ ក្រុមតាំងពិរពណ៌ពាណិជ្ឋកម្ម ដោយបិទអស់រយៈពេលជាងមួយម៉ោង ដើម្បីឲ្យតំណាងភាគីថៃ អនុវត្តទៅតាមច្បាប់ក្រសួងពាណិជ្ជកម្ម របស់កម្ពុជាសិន។
ការចុះផ្អាកនេះ បានធ្វើឡើង នៅព្រលប់ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៦ ស្ថិតនៅក្នុងក្រុងស្ទឹងសែន ខេត្តកំពង់ធំ។
គណៈកម្មការចម្រុះខាងលើ មានគ្រប់ស្ថាប័នពាក់ព័ន្ធ ដែលបង្កើតដោយថ្នាក់ខេត្ត សម្រាប់គ្រង់គ្រងទំនិញ ដែលមកដាក់តាំងលក់ ក្នុងពិធីតាំងពិរពណ៌ពាណិជ្ឋកម្មនិង ក្នុងកម្មវិធីផ្សេងៗ ដើម្បីការពារផលប៉ះពាល់សុខភាពអានាម័យ និងផលប្រយោជន៍ របស់បងប្អូនប្រជាពលរដ្ឋ នៅក្នុងខេត្តកំពង់ធំ។
គណៈកម្មការត្រួតពិនិត្យទំនិញ រួមទាំងផលិតផលពាណិជ្ជកម្មខាងលើនេះ មានលោក គង់ វិមាន អភិបាលរងខេត្តកំពង់ធំ ជាប្រធានដែលមានការ ឯកភាពពីសំណាក់ លោក អ៊ុត សំអន អភិបាលខេត្តកំពង់ធំ បានឲ្យក្រុមការងារ ចុះផ្អាកការតាំងពិរពណ៌ពាណិជ្ជកម្ម ដែលកំពុងតែដំណើរការ នៅក្នុងស្ថាតចាស់ ស្ថិតនៅក្នុងក្រុងស្ទឹងសែន ខេត្តកំពង់ធំ។
លោក ហួត ដានួន អនុប្រធានសាខាគយនិងរដ្ឋាករ បានបញ្ជាក់ថា ចាប់ពីពេលនេះទៅនៅពេលដែលនាំទំនិញ មកដល់ខេត្តកំពង់ធំ មិនអនុញ្ញាត ឲ្យដាក់តាំងលក់បាន ទេលុះត្រាតែមានការត្រួតពិនិត្យទំនិញ ចំនួនស្តង់ចំនួនរថយន្ត និងមនុស្សច្បាស់លាស់ ហើយការសុំអនុញ្ញាតច្បាប់ នៃការលក់ ត្រូវអនុវត្តទៅតាមច្បាប់អនុញ្ញាត ក្នុងករណីដែលមានបំណងចង់សុំលក់បន្ថែមថ្ងៃត្រូវ សុំច្បាប់មុនពេលច្បាប់ចាស់អស់សុពលភាព។
ដោយយោងតាមការអនុវត្ត របស់ក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតឲ្យលក់តែ៥ថ្ងៃ តែអ្នករត់ការមិនបាន អនុវត្តតាមច្បាប់ បែជាចង់លក់រហូតដល់ទៅ១០ថ្ងៃ ហើយពុំបានផ្តល់ដំណឹង និងធ្វើសេចក្តីរាយការណ៍ មកអាជ្ញាធរខេត្ត និងសមត្ថកិច្ចជំនាញ ទី២ ការតាំងពិរពណ៌ដែលមានលក្ខណៈច្រើនថ្ងៃ បណ្តាលឲ្យ មានការថ្នាំងថ្នាក់ និងមានសំណូមពរ ជាច្រើនពីសំណាក់ ក្រុមអាជីវករលក់ក្នុងផ្សារ មកអាជ្ញាធរខេត្ត ពាក់ព័ន្ធ នឹងការលក់ទំនិញមិនដាច់ ទី៣ អាជ្ញាធរខេត្តកំពង់ធំ មានការព្រួយបារម្ភ ចំពោះសុខភាពរបស់ ប្រជាពលរដ្ឋ ពាក់ព័ន្ធ ទៅនឹងការលក់ម្ហូបអាហារដែលជា របស់ក្លាសេយូរ បង្កឲ្យខូចគុណភាព ទី៤ អ្នកម៉ៅការ ដែលមានឈ្មោះ អ៊ុក ប៊ុនធឿន មានតួនាទី ជានាយករងសាលាខេត្តកំពង់ធំ មិនគោរពតាមការណែនាំរបស់អភិបាលខេត្តកំពង់ធំ ថែមទាំងផ្គើន និងប្រមាថមើលងាយ ដល់កងកម្លាំងរបស់ គណៈកម្មការត្រួតពិនិត្យ រថយន្តដឹកទំនិញអាជីវករ ជនជាតិបរទេស ផលិផលនិងទំនិញសម្រាប់ការដាក់តាំងពិព័រណ៌ ដែលបង្កើតឡើងដោយ លោកអភិបាលខេត្តកំពង់ធំ។
លើសពីនេះលោក អ៊ុក ប៊ុនធឿន បានតេគំរាមសមត្ថកិច្ច និងយកឈ្មោះដឹកនាំក្រសួងមហាផ្ទៃមកអះអាង ដើម្បីកាងប្រយោជន៍របស់ខ្លួន ដែលទង្វើធ្វើឱ្យប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូរថ្នាក់ដឹកនាំ។
សូមបញ្ជាក់ថា ឈ្មោះ អ៊ុក ប៊ុនធឿន ជានាយករងរសាលាខេត្ត ធ្លាប់មានរឿងអាស្រូវផ្លូវភេទដែល មានសំណុំរឿងប្តឹង ផ្តល់ដល់តុលាការមិនទាន់ បានដោះស្រាយចប់នៅឡើយទេ ហើយបើតាមដឹងមន្ត្រីរូបនេះ មិនសូវមានវត្តមាននៅកន្លែងធ្វើការទេ មិនកន្លែងពិតប្រាកដរបស់គាត់នៅទីណាទេ៕