​លោក សុខ សម្បត្តិ​នាំយក​អំណោយ​មនុស្សធម៌​ទៅ​ចែកជូន​ដល់​ប្រជាពលរដ្ឋ ដែល​រងគ្រោះ​ដោយសារ​ខ្យល់​កន្ត្រាក់​

09-June-2016 | ដោយ មែន កំសត់


​ភ្នំពេញ​៖​នា​រសៀល​ថ្ងៃទី ៨ ខែ មិថុនា ឆ្នាំ ២០១៦​នេះ ក្រុមការងារ​អនុសាខា​កាកបាទក្រហមកម្ពុជា ខណ្ឌ​ព្រែក​ព្នៅ បាន​ចុះសាកសួរ​សុខទុក្ខ និង​នាំយក​អំណោយ​មនុស្សធម៌​របស់​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា ទៅ​ចែកជូន​ដល់​ប្រជាពលរដ្ឋ ដែល​រងគ្រោះ​ដោយសារ​ខ្យល់​កន្ត្រាក់​កាលពី​ល្ងាច​ថ្ងៃទី​៧ ខែមិថុនា ឆ្នាំ​២០១៦ ចំនួន ៧ គ្រួសារ ដែល​រស់នៅ​ក្នុងភូមិ​គ្រួស ភូមិ សំរោង​កណ្តាល និង​ភូមិ​សំរោង​ត្បូង សង្កាត់​សំរោង​ខណ្ឌ ព្រែក​ព្នៅ រាជធានី​ភ្នំពេញ ។
​លោក សុខ សម្បត្តិ ប្រធានកិត្តិយស​អនុសាខា​កាកបាទក្រហមកម្ពុជា ខណ្ឌ​ព្រែក​ព្នៅ បាន​មានប្រសាសន៍​លើកឡើង​ពី​ការយកចិត្តទុកដាក់​គិតគូរ​ខ្ពស់​ជាប់​ជានិច្ច​ពី​សំណាក់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា ដល់​សុខទុក្ខ​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ និង​ងាយ​រងគ្រោះ​ដោយ​ប្រការ​ផ្សេងៗ មិន​ថា​ទីជិត​ទី​ឆ្ងាយ គ្រប់​ច្រកល្ហក ពោល​(​ទីណា​មានការ​លំបាក ទីនោះ​មាន​កាកបាទក្រហមកម្ពុជា​) ។
​អំណោយ​ដែល​បាន​ចែកជូន​គ្រួសារ​នីមួយៗ​ទទួលបាន​៖ អង្ករ​៣០​គីឡូក្រាម មី​១​កេស ទឹកត្រី ១​យួរ ត្រីខ​១០​កំប៉ុង ឃី​ត​១​ក្នុងនោះ​មាន​(​មុង​១ ភួយ​១ ក្រមា​១ សារុង​១) និង​ថវិកា​ចំនួន​៨​ម៉ឺ​ន​រៀល ។​

​ដោយឡែក​គ្រួសារ លោក អៀម សយ ភូមិ​សំរោង​កណ្តាល អនុសាខា​កាកបាទក្រហមកម្ពុជា​ខ​ណ្ឌ​ព្រែក​ព្នៅ​បាន​ឧបត្ថម្ភ​ចំនួន ១០០ ដុល្លារ​។ ដោយសារតែ​ផ្ទះ​របស់គាត់​ត្រូវបាន​ខូចខាត​ស្ទើរតែ​ទាំងស្រុង​។​

ចំនួនអ្នកទស្សនា

    20214967

  • ថ្ងៃនេះ4301
  • ម្សិលមិញ2931
  • សប្តាហ៍នេះ16491
  • ខែនេះ4301
  • ឆ្នាំនេះ987521
  • សរុប20214967