ភ្នំពេញ៖នៅរសៀលថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៦ រដ្ឋបាលខណ្ឌសែនសុខ បានរៀបចំកិច្ចប្រជុំរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌសែនសុខ នៅសង្កាត់ភ្នំពេញថ្មី និងសង្កាត់ទឹកថ្លា ក្រោមអធិបតីភាព លោក អ៊ូវ ឡៃយ៍ ប្រធានក្រុមប្រឹក្សាខណ្ឌសែនសុខ និងលោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាលរងខណ្ឌសែនសុខ តំណាងលោក ប៉ឹល កុសល អភិបាលខណ្ឌសែនសុខ ។
វេទិកាផ្សព្វផ្សាយពិគ្រោះយោបល់នេះ សមាសភាពចូលរួម ក្រុមប្រឹក្សាខណ្ឌ គណៈអភិបាលខណ្ឌ អធិការនគរបាលខណ្ឌ នាយក នាយករងរដ្ឋបាលខណ្ឌ ការិយាល័យទាំង០៤របស់រដ្ឋបាលខណ្ឌ ការិ.ជំនាញជុំវិញខណ្ឌ ចៅសង្កាត់ទន្លេបាសាក់, បឹងកេងកងទី១,ទី២ និងទី៣ អង្គការសង្គមស៊ីវិល ព្រះសង្ឃ និងប្រជាពលរដ្ឋជាច្រើននាក់ផងដែរ។
បន្ទាប់ពីលោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាលរងខណ្ឌសែនសុខ បានធ្វើរបាយការណ៍ស្វាគមន៍ស្ដីពីសកម្មភាពសមិទ្ធផល របស់អាជ្ញាធរក្នុងខណ្ឌ សង្កាត់ដែលបានសម្រេចនាពេលកន្លងមក ជម្រាបជូនដល់អង្គវេទិកាសាធរណៈរួចមក អង្គវេទិកាបានបើកកម្មវិធីប្រគល់ជូនសមាជិក សមាជិកា ប្រជាពលរដ្ឋដើម្បីលើកជាសំណួរ តម្រូវការ សំណូមពរ ជាចាំបាច់ ដល់វាគ្មិន ចំពោះតម្រូវការដោះស្រាយមិនបានក្រុមការងារនិងធ្វើរបាយការណ៍ទៅ ថ្នាក់ជាតិបន្តដោះស្រាយ ទៀត។
ប្រជាពលរដ្ឋបានលើកឡើងពីការងាររដ្ឋបាល ភូមិសង្កាត់មានសុវត្ថិភាព បទល្មើសល្បែងស៊ីសង គ្រឿងញៀន ចោរកម្ម ការដោះស្រាយ ទំនាស់ ការធ្វើឯកសាររដ្ឋបាល ដូចជាលិខិតស្នាម ផ្សេងៗ ការបង់កម្រៃ ការងារជលផល ការងារសុខភាព សេវាសាធារណៈនិងតម្រូវការចាំបាច់នៅមូលដ្ឋាន ។
ខណៈនោះលោក អ៊ូវ ឡៃយ៍ ប្រធានក្រុមប្រឹក្សាខណ្ឌសែនសុខ និងក្រុមការងារក៏បានដោះស្រាយនិងណែនាំនូវ ច្បាប់ មួយចំនួនដល់ម្ចាស់សំណួរ ដោយ ភាពរលូន ឯកឧត្តមក៏សូមកោតសរសើរដល់បងប្អូននប្រជាពលរដ្ឋដែលហ៊ាននិយាយត្រង់ និងចំៗនេះសបញ្ជាក់ថាការយល់ដឹងរបស់ប្រជាពលរដ្ឋ បានយល់ដឹងច្រើន ឯកឧត្តមសំណូមពរដល់មន្ត្រីដែលពាក់ព័ន្ធត្រូវបន្តការយកចិត្តទុកដាក់ ដោះស្រាយនិងបម្រើសេវារដ្ឋបាល សន្តិសុខជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរ និងការអនុវត្តន៍កម្រៃរដ្ឋបាលលើលិខិតស្នាមទៅតាមច្បាប់កំណត់៕