រាជធានីភ្នំពេញ ៖ សាលារាជធានីភ្នំពេញបាននិងកំពុងធ្វើការសម្របសម្រួល(អាជ្ញាកណ្តាល) រវាងម្ចាស់រថយន្តនិងក្រុមហ៊ុន OCIC ដោយតម្រូវឲ្យក្រុមហ៊ុន OCIC ទទួលខុសត្រូវក្នុងការបាក់ស្រុតដីធ្លាក់រថយន្តនៅជ្រុងប៉ែកខាងកើត ពហុកីឡដ្ឋានជាតិអូឡាំពិកកាលពីរសៀលថ្ងៃទី០៨ មិថុនាម្សិលមិញ ។
នេះបើយោងតាមអ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក មាន ចាន់យ៉ាដា ដែលប្រាប់ នៅប៉ុន្មាននាទីមុននេះ ។
សូមបញ្ជាក់ថា អំឡុងពេលភ្លៀងធ្លាក់ខ្លាំងកាលពីម៉ោងជាង១រសៀលថ្ងៃទី០៨ មិថុនា បានបណ្តាលឲ្យស្រុតដីធ្លាក់រថយន្ត៣គ្រឿងនៅជ្រុងខាងកើតពហុ កីឡដ្ឋានជាតិអូឡាំពិក ។ រថយន្តដែលគេចតទុកលក់ទាំង៣គ្រឿងនិងធ្លាក់ដោយសារការស្រុតដីពេល ភ្លៀងនោះម៉ាក CRV ២គ្រឿង (ព៌ណទឹកប្រាក់និងព៌ណស្លែ) និងរថយន្តម៉ាកកាមរីបាឡែន០១គ្រឿង ៕