រដ្ឋបាល​រាជធានី​ភ្នំពេញ​ប្រកាស​បង្កើត​សង្កាត់​ចំនួន​៩​និង​ភូមិ​ចំនួន​៤៤​ថ្មី​

09-June-2016 | ដោយ មែន កំសត់


 
​ភ្នំពេញ​៖​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន រៀបចំ​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ខ្លឹមសារ​ប្រកាស​របស់​ក្រសួងមហាផ្ទៃ​ស្តីពី ការបង្កើត​ភូមិ​និង​សង្កាត់​បន្ថែម​សង្កាត់​ចំនួន​៩​និង​ភូមិ​ចំនួន​៤៤ ថ្មី​ក្នុង​រាជធានី​ភ្នំពេញ​កាល​រសៀល​ថ្ងៃទី​៧​ខែមិថុនា​ឆ្នាំ​២០១៦​នៅ សាលា​រាជធានី​ភ្នំពេញ​ក្រោម​អធិបតីភាព​ឯកឧត្តម​ប៉ា សុជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ​។​

​ក្នុង​កិច្ចប្រជុំ​នោះ​ឯកឧត្តម​អភិបាល រាជធានី​ភ្នំពេញ​បាន​លើកឡើងថាៈ​នៅក្នុង​គោលបំណង​ពង្រឹង​ប្រសិទ្ធភាព ការគ្រប់គ្រង​និង​ការផ្តល់សេវា​សាធារណៈ​នានា​ជួន​ប្រជាពលរដ្ឋ​នៅ​ថ្នាក់ ខណ្ឌ​សង្កាត់​ភូមិ​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ​ឆ្លើយតបបាន​ល្អប្រសើ​ទៅ​សំណូមពរ របស់​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​និង​ដោយ​ផ្អែកលើ​កត្តា​ភូមិសាស្ត្រ​និង កត្តា​ប្រជាសាស្ត្រ​ជាពិសេស​កំណើនប្រជាជន​រស់នៅក្នុង​រាជធានី​ភ្នំពេញ​មាន ការកើនឡើង​ជា​លំដាប់​នោះ ទើប​រដ្ឋបាល​រាជធានី​ភ្នំពេញ​ស្នើសុំ​គោលការណ៍ ពី​រាជរដ្ឋាភិបាល​បង្កើត​សង្កាត់​ចំនួន​៩​និង​ភូមិ​ចំនួន​៤៤​បន្ថែម​ពីលើ សង្កាត់​ដែលមាន​ស្រាប់​ចំនួន​៩៦​និង​ភូមិ​ចំនួន​៩០៩​។​ទីក្រុង​ភ្នំពេញ​មាន ផ្ទៃដី​សរុប​៦៧៨​គីឡូម៉ែត្រ​ការ៉េ​និង​មាន​ប្រជាពលរដ្ឋ​រស់នៅ​អចិន្ត្រៃយ៍ ជាង​២​លាន​នាក់​និង​ចេញចូល​បំពេញការងារ​ពេល​ថ្ងៃ​និង​ពេលយប់​ទៅផ្ទះ​វិញ និង​ខ្លះ​ស្នាក់នៅ​ចល័ត​៨០​ម៉ឺន​នាក់​សរុប​ជិត​៣​លាន​នាក់​មាន​មធ្យោបាយ ធ្វើដំណើរ​មាន​រថយន្ត​ជាង​៣០​ម៉ឺន​គ្រឿង​និង​ម៉ូតូ​ជិត​២​លាន​គ្រឿង​។​

 គួរ​បញ្ជាក់ដែរថា​ក្នុង​អាណត្តិ​លោក​កែប ជុតិមា​ធ្វើជា​អភិបាល​រាជធានី​ភ្នំពេញ​រាជធានី​ភ្នំពេញ​ពី​ឆ្នាំ​២០០៣​ដល់ ២០១៣ ខណ្ឌ​ថ្មី​ចំនួន​២​គឺ​ខណ្ឌ​សែន សុខ​និង​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ត្រូវបាន​បង្កើតឡើង​ធ្វើឱ្យ​រាជធានី​ភ្នំពេញ មាន​៩​ខណ្ឌ ៩៦​សង្កាត់​។​កាលពី​លោក​ជា សុផារ៉ា​ធ្វើជា​ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​អភិបាល​រាជធានី​ភ្នំពេញ​ចាប់ ពី​ឆ្នាំ​១៩៩៩​ដល់​ឆ្នាំ​២០០៣ ក្រុងភ្នំពេញ​មានតែ​៧​ខណ្ឌ​និង​៧៦​សង្កាត់​ប៉ុណ្ណោះ​។​

ក្នុងដំណាក់កាល​ឯកឧត្តម ប៉ា សុជាតិ​វង្ស​ធ្វើជា​អភិបាល​រាជធានី​ភ្នំពេញ​ពី​ដើមខែ​ឧសភា​ឆ្នាំ​២០១៣​មក លោក​បានស្នើ​បង្កើត​ខណ្ឌ​ចំនួន​៣​ថ្មី​តែ​សង្កាត់​៩៦​ដដែល​តែ​ខណ្ឌ​ឡើងដល់ ចំនួន​១២​ខណ្ឌ​។​ក្នុង​ឆ្នាំ​២០១៦​នេះ​គ្រោង​បង្កើត​សង្កាត់​ថ្មី​ចំនួន​៩ និង​បង្កើត​ភូមិ​ចំនួន​៤៤​បន្ថែមទៀត​។​

​គួររំលឹកថាៈ​កាលពី​ឆ្នាំ ២០១៤​សាលា​រាជធានី​ភ្នំពេញ​បាន​បង្កើត​ខណ្ឌ​ថ្មី​ចំនួន​៣​បន្ថែមទៀត​គឺ ខណ្ឌ​ច្បារអំពៅ ខណ្ឌ​ជ្រោយចង្វារ​និង​ខណ្ឌ​ព្រែក​ព្នៅ​សរុប​មាន​ចំនួន​១២​ខណ្ឌ​និង​៩៦ សង្កាត់​ដដែល​។​៩៦​សង្កាត់​នេះ​តួលេខ​ក្រោយពី​កាត់​២០​ឃុំ​ពី​ខេត្តកណ្ដាល មក​ស្ថិតក្រោម​ការគ្រប់គ្រងរ​ដ្ឋ​បាល​សាលា​រាជធានី​ភ្នំពេញ​កាលពី​ចុងឆ្នាំ ២០១០​កន្លងមក​។​កាល​មុន​ឆ្នាំ​២០១៤​រាជធានី​ភ្នំពេញ​មាន​ខណ្ឌ​តែ​ចំនួន​៩ និង​សង្កាត់​ចំនួន​៧៦​ប៉ុ​ណោះ​៕

ចំនួនអ្នកទស្សនា

    20213937

  • ថ្ងៃនេះ3271
  • ម្សិលមិញ2931
  • សប្តាហ៍នេះ15461
  • ខែនេះ3271
  • ឆ្នាំនេះ986491
  • សរុប20213937