​ស្នាដៃ​សកម្មភាព​ដឹកនាំ​ការអភិវឌ្ឍ​របស់ លោក ផេ​ន សុផល អភិបាលស្រុក​កោះសូទិន​

10-June-2016 | ដោយ មែន កំសត់


​កំពង់ចាម​៖ ចាប់តាំងពី​រាជរដ្ឋាភិបាល និង​ស្ថាប័ន​នីតិ​ប​ញ្ញ​តិ្ត​បាន​បង្កើត​ច្បាប់​ឲ្យ​មានការ​បោះឆ្នោត ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ ក្រុមប្រឹក្សា​ស្រុក ដែលជា សភា​ជាន់​ទាប​នៅ​មូលដ្ឋាន មក ពិនិត្យ​ជារួម​ឃើញថា ថ្នាក់ជាតិ ក្រសួងមហាផ្ទៃ ក្រសួង​សេដ្ឋកិច្ច​ហិរញ្ញវត្ថុ  គណៈកម្មាធិការ​ជាតិ​ដឹកនាំ​ការអភិវឌ្ឍ តាមបែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់ក្រោម​ជាតិ (​គជ​អប​) បានប្រគល់​សិទ្ធិ​ក្នុងការ​ចាត់ចែង​និង​ការសម្រេច​នានា ដល់​ក្រុមប្រឹក្សាឃុំ សង្កាត់​ស្រុក ដែលជា​សភា​ជាន់​ទាប នៅ​មូលដ្ឋាន  បាន​ខិតខំ​ប្រឹងប្រែង​រៀបចំ​ផែនការ​វិនិយោគ អភិវឌ្ឃន៍ របស់ខ្លួន ស្របតាម​ការណែនាំ​រប​ស់​ថ្នាក់ជាតិ ក្រសួងមហាផ្ទៃ ក្រសួងផែនការ និង​មានការ​សហការ​ចូលរួម​ពី​ថ្នាក់​ខេត្ត ស្រុក អង្គការ ដៃគូ​អភិវឌ្ឍន៍ ប្រជាពលរដ្ឋ សំដៅលើ​ការអភិវឌ្ឍ​កាត់បន្ថយ​ភាពក្រីក្រ នៅ​មូលដ្ឋាន ។​

 ទាំងអស់នេះ​ជាការ​ខិតខំ​ប្រឹងប្រែង របស់​មន្ត្រី​ក៏ដូចជា​អង្គភាព​ស្ថាប័ន​ដែល​ពាក់ព័ន្ធ ដើម្បី​ធ្វើ​ឲ្យ​សង្គមជាតិ​មានការ​រីកចំរើន​និង​ធានាបាន​សន្តិសុខ​ស្បៀង សន្តិសុខ​សណ្ដាប់ធ្នាប់​សាធារណៈ ឲ្យ​បានល្អ​ប្រសើរ​ជូន​ប្រជាពលរដ្ឋ​ក្នុងភូមិ​ឃុំ​របស់ខ្លួន​។​

 ជុំវិញ​លើ​សកម្មភាព​ការងាររដ្ឋបាល​ស្រុក​កោះសូទិន និង​ការអភិវឌ្ឍ នៅ​មូលដ្ឋាន​ប្រកបដោយ​ភាព​យកចិត្តទុកដាក់​ខ្ពស់​ដើម្បី​ទាក់ទាញ​នូវ ចំណាប់អារម្មណ៍​ហើយ​ធ្វើការ​ស្វែងយល់​នូវ​សកម្មភាព​ការងារ​របស់ គណៈ​អភិបាល​និង ក្រុមប្រឹក្សា​ស្រុក រួមទាំង​គណៈកម្មាធិកា​រ​ផ្សេងៗ​របស់​រដ្ឋបាល​ស្រុក​ហើយ​មានការ​កោតសរសើរ​លើ​ការដឹកនាំ​របស់លោក​អភិបាល​និង​ក្រុមប្រឹក្សា កងកម្លាំងប្រដាប់អាវុធ​ទាង​៣​។​
​ស្រុក​កោះសូទិន ស្ថិតក្នុង​ខេត្តកំពង់ចាម នៅតាម​បណ្ដោយ​ដង​ទន្លេតូច មាន​ចម្ងាយ​ប្រមាណ​៥៣​គម  ពី​សាលាខេត្ត​កំពង់ចាម  ប្រជាពលរដ្ឋ​ប្រកប​របរ​កសិកម្ម​៨០% /-​សិប្បកម្ម​តំបាញ​៥% /-​នេសាទ​៥% /-​លក់ដូរ​៥%/-​និង​របរ​ផ្សេងៗ​៥%  មាន​៨៥​ភូមិ​និង​៨​ឃុំ ។

​ក្រោយពី រាជរដ្ឋាភិបាល​និង​ក្រសួងមហាផ្ទៃ​បានប្រកាស​តែងតាំង​លោក ផេ​ន ​សុផល​ជា​អភិបាលស្រុក​គឺ លោក​បាន​ដឹកនាំ​ការងាររដ្ឋបាល​ស្រុក​ធានាបាន​និរន្តរភាព និង​ការ​អភិ​វ​ឌ្ឃ​បានល្អ​ប្រសើរ ទោះជា​មានការ​លំបាក​ផ្នែក​សុខភាព​ឬ​ឧបសគ្គ​ក៏​លោក​អភិបាល​ស៊ូទ្រាំ មិន​រាថយ​ឡើយ ដើម្បី​ប្រជាពលរដ្ឋ​និង​ដោះស្រាយ​ទុក្ខលំបាក​ប្រជាពលរដ្ឋ​មិន​គិតពី ការនឿយហត់​ឡើយ​។

 ទាំងអស់នេះ​គឺជា​ការដឹកនាំ​ដ៏​ស្មោះត្រង់ និង​មាន​គណនេយ្យភាព តម្លាភាព អភិបាលកិច្ច និង​មិន​រើសអើង ហើយ​ប្រជាពលរដ្ឋ​ជាច្រើន​មានការ​ចូលចិត្ត គោរព​ស្រឡាញ់ ពី​មជ្ឈដ្ឋាន លើ​សកម្មភាព​ដ៏​ល្អ​របស់លោក ក្នុងនាម​មន្ត្រី​ល្អ​នៅ​មូលដ្ឋាន និង​មានការ​កោតសរសើរ​ពី​ថ្នាក់លើ​ទៀតផង​។ សមិទ្ធផល​ដែល​សម្រេច​មាន​ទាំង​រូបវន្ត អរូប​វន្ត នៅក្នុង ស្រុក​ឃុំ រួមមាន ៖ ហេដ្ឋារចនាសម្ព័ន្ធ គមនាគមន៍​ផ្លូវលំ​ជនបទ ប្រព័ន្ធធារាសាស្ត្រ​កាត់​ខ្វាត់ខ្វែង និង​ផ្នែក​សំខាន់ៗ ដូចជា សន្តិសុខ​សណ្ដាប់ធ្នាប់​បានល្អ​ប្រសើរ ស្របតាម​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព ៩​ចំណុច  បទល្មើស​មានការ​ថយចុះ​ជា​លំដាប់ ហើយ​ថ្នាក់ឃុំ​បានទទួល​ប័ណ្ណសរសើរ​ពី​ក្រសួងមហាផ្ទៃ​ជា​រៀងរាល់ឆ្នាំ ចំណាត់​ល្អ​។​

​លើ​ផ្នែក​សុខាភិបាល លោក អភិបាល​បាន​ជំរុញ ក្នុងនាម​ប្រធាន​គណៈកម្មការ​ស្រុក លើ​ការ​បំរើសេវា សុខភាព​មាតា​ទារក និង​លើកលែង​សេវា​មិន​យក​កម្រៃ​ចំពោះ ជនពិការ ទីទ័លក្រ ផ្សេងៗ និង​ចាត់ចែង​គណៈកម្មាធិការ​ស្ត្រី​កុមារ​ឃុំ​ដែលមាន​សមាជិក​ក្រុមប្រឹក្សា ស្ត្រី​១​រូប​ជា​ជន​បង្គោល​តាមដាន ចូលរួម​លើក​ផែនការ ប្រជុំ​ផ្សព្វផ្សាយ លើ​ការងារ​សុខភាព ការងារ​បញ្ជ្រាប​យេនឌ័រ  ហើយ​លើ​ផ្នែក​អប់រំ​ថ្នាក់ឃុំ​នៅក្នុង​ឃុំ​ល្វេ ក៏បាន​រៀបចំ​ឲ្យ​មាន​ម​ត្តេ​យ្យ​សហគមន៍ ១​ថ្នាក់​ដែល​ឧបត្ថម្ភ​ដោយ​ថិ​កា​រដ្ឋបាល​ឃុំ និង​អង្គការ​យូ​នី​សេ​ហ្វ​ដំណើរការ​បានល្អ​មានការ​កោតសរសើរ​ពី​ថ្នាក់​ខេត្ត ជា​ថ្នាក់​គំរូ​ធានាបាន​វត្តមាន​សិស្ស​ថេរ ដោយមាន​អ្នកគ្រូ​ស្ម័គ្រចិត្ត​បង្រៀន​បានល្អ​។


​នៅលើ​វិស័យ ហេដ្ឋារចនាសម្ព័ន្ធ ធារាសាស្ត្រ គឺមាន​កា​ប្រើប្រាស់​ថវិកា​មូលនិធិ​ស្រុក​ឃុំ​ប្រចាំឆ្នាំ និង​ទុនបដិភាគ​របស់​ពលរ​ដ្ឋ  ហើយ​នា​ឆ្នាំកន្លងមក​មាន​គម្រោង​អភិរក្ស​បឹង​ទន្លេសាប​ជំនួយ​របស់​ប្រទេស​ដា នី​ដា​ក្នុង​ឃុំ​ទាង​៨ លើ​ការសាងសង់​ធារាសាស្ត្រ ឥណទាន​កម្ចី​ជា​ក្រុម បង្កើត​ក្រុម​កែលម្អ​ជីវភាព គម្រោង​ដំណើរការបាន​ល្អប្រសើរ​ដោយមាន​ការគ្រប់គ្រង​ពី​គណៈកម្មការ​និង មន្ត្រី​ជំនាញ ។ ហើយ​ព្រមទាំង​មាន​សប្បុរសជន​ក្រុមការងារ​បក្ស​ស្រុក ខេត្ត បាន​ចូលរួម យ៉ាង​សស្រាក់​ស្រាំ ក្នុងការ​អភិ​វ​ឌ្ឃ​មូលដ្ឋាន​ស្រុក​ឃុំ  ចំណុច​ដែល​ផ្ដោត​សំខាន់​ក្នុងការ​ដឹកនាំ​របស់លោក​អភិបាល​ដែលមាន​ប្រជា ប្រី​យ​ភាព​រូបនេះ លោក​បាន​កែលំអរ​រៀបចំ​អគារ​រដ្ឋបាល​សាលាស្រុក​ដែលជា​កន្លែង​ផ្ដល់នូវ​សោភណភាព សម្រាប់​បម្រើ​ការងារ​សេវាសាធារណៈ​ជូន​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន ស្របពេល​អភិបាលស្រុក​មុនៗ​មិនបាន​អនុវត្តន៍​ដូច​លោក​អភិបាល ។​ចំណុច​សំខាន់​លោក​ក៏បាន​រៀបចំ​គណៈបញ្ជាកា​រ​ចុះបង្ក្រាប​បទល្មើស​នេសាទ ល្បែង​សង​ខុសច្បាប់ និង​បទល្មើស​ផ្សេងៗ​មិន​ឲ្យ​កើតមាន​ក្នុង​មូលដ្ឋាន​ស្រុក ការចូលរួម​គ្រប់ការ​ងារ​មនុស្សធម៌ ការងារ​ជួយ​ជនក្រីក្រ ងាយ​រងគ្រោះ ការងារ​ផ្សព្វផ្សាយ​ច្បាប់​ចរាចរណ៍ គ្រឿងញៀន ការធ្វើ​អត្តសញ្ញាណប័ណ្ណ សៀវភៅ​គ្រួសារ អត្រានុកូលដ្ឋាន​លិ​ខ​ត​រដ្ឋបាល​ផ្សេងៗ ប្រក​ដោយ ប្រសិទ្ធភាព​ខ្ពស់ និង​តាមច្បាប់​កម្រៃ​សេវា ការកែតម្រូវ​ចំពោះ​មន្ត្រីក្រោមឱវាទ​ដែល​អសកម្ម​ភាព និង​ការធ្វើ​វេទិកាសាធារណៈ​ក្រុមការងារ​ថ្នាក់ជាតិ វេទិការ​សាធារណៈ​ភូមិ​ឃុំ​មាន​សុវត្ថិភាព ដោយមាន​ការឧបត្ថម្ភ​ពិ​សំណាក់​ឯកឧត្តម​ប្រធាន​ក្រុមការងារ​ស្រុក ខៀវ ​កាញារីទ្ធ​រួម​នឹង​សហការី ក្រសួង​ព័ត៌មាន​និង​ក្រុមការងារ​យុវជន​ឯកឧត្តម ​ហ៊ុន ​ម៉ា​ណែ​ត​និង​សប្បុរសជន​ក្នុង​និង​ក្រៅ​ស្រុក ធ្វើ​ឲ្យ​ស្រុក​កោះសូទិន​មានការ​អភិវឌ្ឍ​រីកចម្រើន​ល្អប្រសើរ​។​

​ទាំងអស់នេះ​ជា​ស្នាដៃ​សកម្មភាព​ដ៏​ល្អ​ប្រពៃ​របស់លោក ផេ​ន សុផល ក្នុងការ​ដឹកនាំ អភិវឌ្ឍន៍ ស្រុក​ឃុំ ភូមិ តាម​យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល ដែលមាន​សម្ដេច​តេ​ជោ ហ៊ុន សែន ជា​ប្រមុខ រីឯ​បញ្ហា​ប្រឈម​និង​តម្រូវ​ការដែល​នៅ​សេសសល់​លោក​នឹង​សហការ​បន្ត​ជាមួយ សមត្ថកិច្ច​និង​អាជ្ញាធរ គ្រប់​ស្ថ​ប័ន​ដើម្បី​អភិវឌ្ឍន៍ និង​ចូលរួម​កាត់បន្ថយ​ភាពក្រីក្រ ធានាបាន​សន្តិសុខ​សណ្ដាប់ធ្នាប់​ជូន​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​បានល្អ​ប្រសើរ តាម​ការ​ភារកិច្ច​របស់​រដ្ឋ​និង​ថ្នាក់ដឹកនាំ​ដែល​បានប្រគល់​ជូន​៕


ចំនួនអ្នកទស្សនា

    20213857

  • ថ្ងៃនេះ3191
  • ម្សិលមិញ2931
  • សប្តាហ៍នេះ15381
  • ខែនេះ3191
  • ឆ្នាំនេះ986411
  • សរុប20213857