​លោក ហេង ហ៊ុន​រៀ​ចំ​ធ្វើ​វេទិកា​ផ្សព្វផ្សាយ​ពិគ្រោះ​យោបល់​របស់​ក្រុមប្រឹក្សា​ស្រុក​ស្ដីពី​ការអភិវឌ្ឍ​របស់​រដ្ឋ​បាល​ស្រុក​

10-June-2016 | ដោយ មែន កំសត់

 

កំពង់ចាម​៖​នៅ ថ្ងៃទី​១០ ខែមិថុនា ឆ្នាំ​២០១៦  រដ្ឋបាល​ស្រុក​កោះ​សូ​ទិនបាន​រៀ​ចំ​ធ្វើ​វេទិកា​ផ្សព្វផ្សាយ​ពិគ្រោះ​យោបល់​របស់​ក្រុមប្រឹក្សា​ស្រុក​ស្ដីពី​ការអភិវឌ្ឍ​របស់​រដ្ឋ​បាល​ស្រុក ក្រោម​អធិបតីភាព លោក ហេង ហ៊ុន ប្រធាន​ក្រុមប្រឹក្សា​ស្រុក ហើយ វេទិកា​ផ្សព្វផ្សាយ​ពិគ្រោះ​យោបល់​នេះ សមាសភាព​ចូលរួម ក្រុមប្រឹក្សា​ស្រុក គណៈ​អភិបាលស្រុក​អភិបាលរង​ស្រុក អធិការនគរបាល​ស្រុក​កងកម្លាំង​ទាង​៣ នាយក នាយករង​រដ្ឋបាល​ស្រុក ការិយាល័យ​ជុំវិញ​ស្រុក របស់​រដ្ឋបាល​ស្រុក កា​រិ​.​យា​ល័យ​ជំនាញ​ជុំវិញ​ស្រុក មេឃុំ​ក្រុមប្រឹក្សាឃុំ​, អង្គការ​សង្គម​ស៊ីវិល មេភូមិ​និង​ប្រជាពលរដ្ឋ​ជាច្រើន​នាក់​ផងដែរសរុបចំនួន311នាកស្រី48នាក់ ។​

​បន្ទាប់ពី​លោក អភិបាលរង​នៃ​គណៈ​អភិបាលស្រុក បានធ្វើ​របាយការណ៍​ស្វាគមន៍​ស្ដីពី​សកម្មភាព​សមិទ្ធផល របស់​អាជ្ញាធរ​ក្នុងស្រុក​ដែល​បានសម្រេច​នាពេល​កន្លងមករួមមានេះស្នាដៃកិច្ចអភិវឌ្ឍន៍គ្រប់វិស័យ ដែលអនុវត្តន៍ដោយរដ្ឋបាលស្រុក មានក្រុមប្រឹក្សា គណៈអភិបាលនិងមានការសហការរវាងមន្រ្តីមូលដ្ឋាន ក្រុមប្រឹក្សាឃុំ កងកម្លាំង រួមនិងប្រជាពលរដ្ឋ ក្នុងស្រុកកោះសូទិនហើយវិស័យដែលសម្រេចបានលើសេវាសាធារណៈ អប់រំ សុខភាពសង្គម សន្តិសុខ សណ្ដាប់ធ្នាប់ ហេដ្ឋារចនាសម្ព័ន្ធ ធារាសាស្ត្រ និងការដោះស្រាយជីវភាពរបស់ពលរដ្ឋនៅមូលដ្ឋានប្រកបដោយប្រសិទ្ធភាពខ្ពស់  ជម្រាបជូន​ដល់​អង្គ​វេទិកា​សាធ​រណៈ​រួចមក ។

អង្គ​វេទិកា​បាន​បើក​កម្មវិធី​ប្រគល់ជូន​សមាជិក សមាជិកា ប្រជាពលរដ្ឋ​ដើម្បី​លើក​ជា​សំណួរ តម្រូវការ សំណូមពរ ជា​ចាំបាច់ ដល់​វាគ្មិន ចំពោះ​តម្រូវការ​ដោះស្រាយ​មិនបាន​ក្រុមការងារ​និង​ធ្វើ​របាយការណ៍​ទៅ ថ្នាក់ជាតិ​បន្ត​ដោះស្រាយ ទៀត​។

​ប្រជាពលរដ្ឋ​បានលើកឡើង​ពី​ការងាររដ្ឋបាល ភូមិ​ឃុំ​មាន​សុវត្ថិភាព បទល្មើស​ល្បែងស៊ីសង គ្រឿងញៀន ចោរកម្ម ការដោះស្រាយ ទំនាស់ ការធ្វើ​ឯកសារ​រដ្ឋបាល ដូចជា​លិខិតស្នាម ផ្សេងៗ ការបង់​កម្រៃ ការងារ​ជលផល  ការងារ​សុខភាព សេវាសាធារណៈ​និង​តម្រូវការ​ចាំបាច់​នៅ​មូលដ្ឋាន ។​

​ខណៈនោះ លោក ហេង​ហ៊ុន ប្រធាន​ក្រុមប្រឹក្សា​ស្រុក និង​ក្រុមការងារ​ក៏បាន​ដោះស្រាយ​និង​ណែនាំ​នូវ ច្បាប់ មួយចំនួន​ដល់​ម្ចាស់​សំណួរ ដោយ ភាពរលូន ឯកឧត្តម​ក៏​សូម​កោតសរសើរ​ដល់​បងប្អូន​ន​ប្រជាពលរដ្ឋ​ដែល​ហ៊ាន​និយាយ​ត្រង់ និង​ចំៗ​នេះ​ស​បញ្ជាក់ថា​ការយល់ដឹង​របស់​ប្រជាពលរដ្ឋ បាន​យល់ដឹង​ច្រើន ឯកឧត្តម​សំណូមពរ​ដល់​មន្ត្រី​ដែល​ពាក់ព័ន្ធ​ត្រូវ​បន្ត​ការយកចិត្តទុកដាក់ ដោះស្រាយ​និង​បម្រើសេវា​រដ្ឋបាល សន្តិសុខ​ជូន​ប្រជាពលរដ្ឋ​ឲ្យ​បានល្អ​ប្រសើរ និង​ការអនុវត្តន៍​កម្រៃ​រដ្ឋ​បាល​លើ​លិខិតស្នាម​ទៅតាម​ច្បាប់​កំណត់​៕

 

ចំនួនអ្នកទស្សនា

    20213367

  • ថ្ងៃនេះ2701
  • ម្សិលមិញ2931
  • សប្តាហ៍នេះ14891
  • ខែនេះ2701
  • ឆ្នាំនេះ985921
  • សរុប20213367